Banner KNP Detail Top

ទុ..ក្ខ.ជា..ន់.លេី.ទុ..ក្ខ​ ក្រុមគ្រួសារស្រែ..ក.ទ្រហោ.យំ​ ព្រោះតែគ្លីនិកឯកជន

ទុ..ក្ខ.ជា..ន់.លេី.ទុ..ក្ខ​ ក្រុមគ្រួសារស្រែ..ក.ទ្រហោ.យំ​ ព្រោះតែគ្លីនិកឯកជន​ ស័ង្គម៉ារី​ ដឹកជ..ន.រ.ង.គ្រោះទៅទុកឲ្យ.ស្លា…ប់.ក្នុងគ្លីនិក​យ៉ាងអា.ណោ..ច.អា..ធ័..ម.មិនព្រមបញ្ជូនទៅ.ស..ង្រ្គោះ.នៅពេទ្យរដ្ឋដែលមានឧបករណ៍គ្រប់គ្រាន់​ ហេីយពេល.ជ..ន.រងគ្រោះ.ស្លា…ប់.ផ្ទេរ.ស..ព.ឲ្យទៅទ្បានផ្សេងទៀតយកចេញទៅបាត់​ សា..ច់.ញាតិមកសួរនាំនៅគ្លីនិក​ ស័ង្គម៉ារី​ បាត់ទាំង​ ស…ព​ បាត់ទាំងលុយនិងទ្រព្យសម្បត្តិជនរងគ្រោះសរុបជាង​១មុឺនដុល្លារ

ក្រុមគ្រួសារទ្រហោយំ ទុក្ខជាន់លើទុក្ខ បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តគ្លីនិកឯកជនប្រមូលដឹកទាំងសព ទាំងជនរងរបួសរត់គេចទៅបាត់ ហើយបានលើកសាកសពផ្ទេរទៅឲ្យខាងរថយន្តផ្សេងទៀតដឹករត់គេចទៅបាត់ មិនហ៊ានវិលមកកន្លែងកើតហេតុ ក្រុមគ្រួសារឆោឡោ បាត់សាកសព ម្យ៉ាងបាត់ទាំងកាបូប មានលុយនិងគ្រឿងអលង្ការសរុបជាង១មុឺនដុល្លារ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q-9548 បើកដោយឈ្មោះ ប៉ក់ ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ ស្លាប់ ឌុបប្រពន្ធឈ្មោះ អឿន ពន្លា អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រនិងចងការប្រាក់ របួសធ្ងន់ ស្នាក់នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកភាគីខាងម៉ូតូ MX KING ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IA-0088 បើកដោយឈ្មោះ សុធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ របួសធ្ងន់ រួមដំណើរដោយឈ្មោះ ឡុង សុខលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ របួសស្រាល ទាំង២នាកើស្នាកើនៅផ្ទះជួលភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកេីតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ វិលត្រឡប់មកពីទិញម្ហូបនៅផ្សារជម្ពូវ័នវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវពីលិចទៅកើត ឆ្ពោះទៅផ្ទះ ខណៈដែលឆ្លងជិតផុតហើយ ស្រាប់តែភាគីម៉ូតូ MX KING ជិះឌុបគ្នា២នាក់ ល្បឿនលឿនពីត្បូងទៅជើង ជ្រុលបុកពីទទឹង ផ្លោងខ្ទាតជាង១០ម៉ែត្រ ជនរងគ្រោះម្នាក់ ផ្លោងខ្ទាតជាង២០ម៉ែត្រ បាក់កស្លាប់ភ្លាមៗនៅកន្លែង ចំណែក៣នាក់ទៀត របួសធ្ងន់២នាក់ ស្រាល១នាក់ ម៉ូតូមួយគ្រឿងខ្ទេចស្ទើរទាំងស្រុង ។

ក្រោយកើតហេតុពលរដ្ឋងឿងឆ្ងល់ដែរ ជនរងគ្រោះទាំងអ្នកស្លាប់ ទាំងអ្នករបួស ត្រូវបានរថយន្តគ្លីនិក​ ស័ង្គម៉ារី​ ដឹកយកទៅ ហើយបានសាង សាកសពទៅឲ្យខាងរថយន្ត មួយទៀតវិញ ដឹកគេចទៅបាត់ ដោយមិនហ៊ានដឹកវិលមកកន្លែងកើតហេតុ ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិឆោឡោរកសាកសព ម្យ៉ាងវិញទៀត ក្រុមគ្រួសារខាងជនរងគ្រោះដែលស្លាប់និងរបួសនោះ អះអាងថា ក្នុងកាបូបដែលជាប់ទៅជាមួយ មានលុនិងគ្រឿងអលង្ការ សរុបជាង១មុឺនដុល្លារ សាកសួរទៅខាងឡានពេទ្យ​ ស័ង្គម៉ារី ឆ្លើយថាមិនដឹង ពោលឃើញតែទូរស័ព្ទ១គ្រឿងដែលដាក់ក្នុងកាបូប សាកសួរនៅកន្លែងកើតហេតុ ពលរដ្ឋប្រាប់ថាខាងឡានពេទ្យយកទៅជាមួយជនរងគ្រោះ ចំណែកសមត្ថកិច្ចវិញ លោកទៅមិនទាន់ជនរងគ្រោះផង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បាត់សាកសព ក្រោយពីសាងដាក់រថយន្ត មួយទៀត ហើយមិនដឹងបើកគេចទៅណា ក្រុមគ្រួសារ ទន្ទឹងរង់ចាំអន្ទះសារ រកសពឪពុក ចំណែកម៉ូតូទាំង២គ្រឿងបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងវាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕
ប្រជាពលរដ្ឋបានសូមណូមពរទៅខាងក្រសួងសុខាភិបាល​ មេត្តាជួយមានចំណាត់ការដូចសេចក្ដីប្រកាសដែលក្រសួងធ្លាប់ចេញ​ ហាមថាបេីគ្លីនិកពេទ្យឯកជនណាហ៊ានចេញយកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍និងត្រូវទទួលការផាកពិន័យ​ ហេីយបេីគ្លីនិកណាប្រេីរថយន្តសារ៉ែនដែលគ្មាន​ បិតផ្លាកទ្បូហ្គោឈ្មោះពេទ្យត្រឹមត្រូវ​ គ្មានស្លាកលេខរថយន្ត​ និងទទួលខុសត្រូវតាមផ្លូវច្បាប់​ នេះគ្លីនិក​ ស័ង្គម៉ារី​ ល្មេីសបំរាមហេីយថែមទាំងធ្វេីឲ្យជនរងគ្រោះស្លាប់នៅក្នុងគ្លីនិកខ្លួន​ បាត់បង់ទាំងទ្រព្យសម្បត្តិទៀតផង

អត្ថបទដែលជាប់ទាក់ទង