Banner KNP Detail Top

បើកទ្វារអាងត្រពាំងថ្ម និងបញ្ចេញម៉ាស៊ីនធំៗ ជួយសង្គ្រោះ ដំណាំស្រូវ ខេត្តបន្ទាយមានជ័យ

បើកទ្វារអាងត្រពាំងថ្ម និងបញ្ចេញម៉ាស៊ីនធំៗ ជួយសង្គ្រោះ ដំណាំស្រូវ ខេត្តបន្ទាយមានជ័យ

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីក្រសួងប្រចាំខេត្តបន្ទាយមានជ័យ រួមជាមួយមន្ទីរ បានអនុញ្ញាតឱ្យឆ្មាំអាងត្រពាំងថ្ម នៅស្រុកភ្នំស្រុក បើកទ្វារអាងត្រពាំថ្ម បញ្ចេញទឹក ដោយមានទឹកជំនួយបង្ហូរមកពីអាងស្រែង១ តាមរយៈប្រឡាយបេតុង នៅខេត្តឧត្តរមានជ័យ ដើម្បីស្រោចស្រពដំណាំស្រូវ ខ្វះទឹក ចំនួនប្រមាណជា ២.៥០០ ហិកតា នៅតំបន់ក្រោមអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដោយនៅថ្ងៃនេះ ស្រូវមួយចំនួន ចាប់ផ្តើមទទួលបានទឹកហើយ។


ប្រធានមន្ទីរនេះ បាននិយាយឱ្យផងដែរថា ដោយឡែក នៅស្រុកមង្គុលបុរី ដែលមានដំណាំស្រូវវស្សា ប្រមាណជា ៣.៦០០ ហិកតា ដែលប្រឈមការខ្វះទឹក ដែរនោះ ក៏កំពុងត្រូវបានជួយអន្តរាគមន៍ បូមទឹកដាក់ដោយប្រើប្រាស់ម៉ាស៊ីនធំៗ ចំនួន ៦គ្រឿង ដែលមកដល់ថ្ងៃទី១៩ ខែកក្កដា នេះ ដំណាំស្រូវជាង ១ពាន់ហិកតា នៅក្នុងចំណោមជាង ៣ ពាន់ហិកាតានោះ ត្រូវបានជួយសង្គ្រោះ រួចផុតពីការខូចខាត ហើយនិងក្រុមការងាររបស់មន្ទីរ កំពុងជួយអន្តរាគមន៍បន្ត។
តាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ខេត្តបន្ទាយមានជ័យ អនុវត្តការដាំដុះដំណាំស្រូវ បានចំនួនប្រមាណជា ២៣៩.៧០៤ ហិកតា ស្មើនឹងប្រមាណ ៩៥ ភាគរយ នៃផែនការខេត្ត ចំនួន ២៥២.៣២០ ហិកតា ។ ឯការងារបង្កបង្កើនផល នៅទូទាំងប្រទេស អនុវត្តបាន ២.២០២.៩៧៣ ហិកតា ស្មើនឹងប្រមាណជា ៨៤,៣២ ភាគរយ នៃផែនការ ២.៦១២.៤៩៧ ហិកតា៕

អត្ថបទដែលជាប់ទាក់ទង