Banner KNP Detail Top

ប្រពន្ធរត់ចោល បុរសជាប្តីម្នាក់ ជិះម៉ូតូដឹកកូនតូចមកលោតទឹក លើស្ពានច្បារអំពៅ

ប្រពន្ធរត់ចោល បុរសជាប្តីម្នាក់ ជិះម៉ូតូដឹកកូនតូចមកលោតទឹក លើស្ពានច្បារអំពៅ

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពី យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


បុរសម្នាក់កើតមានវិបត្តិផ្លូវចិត្ត ក្រោយប្រឈមនឹងបញ្ហាជីវភាពខ្វះខាតខ្លាំង និងប្រពន្ធចាកចោលកូននិងខ្លួនផងនោះ ក៏បានសម្រចចិត្តជិះម៉ូតូដឹកកូនតូចមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានច្បារអំពៅ ប៉ុន្តែសំណាងល្អ មានពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញ ក៏ចុះមកឃាត់ទាន់ពេលវេលា បង្កជាការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង។
មុននឹងនាំកូនមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានច្បារអំពៅបែបនេះ គឺដោយសារខ្លួនមានការខ្វះខាតខ្លាំង មិនមានថវិកាគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនោះទេ ដូចជាបង់ថ្លៃផ្ទះជួល និងថ្លៃទឹកដោះគោកូន ណាមួយទៀតប្រពន្ធក៏បានរត់ចោលបាត់ទៀត ទើបខ្លួនបានសម្រេចចិត្តមកបញ្ចប់ជីវិតដោយនាំកូនមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានច្បាអំពៅតែម្តង ប៉ុន្តែមានបុរសម្នាក់ជិះម៉ូតូស្របគ្នា រួចក៏លោតចាប់ទាញដៃទម្លាក់ចុះមកក្រោមវិញ។
ក្រោយកើតហេតុ បានបង្កការភ្ញាក់ផ្អើល សមត្ថកិច្ចក៏បានចុះមកដល់រួចបានជួយពន្យល់ និងជួយសម្រួលបុរសខាងលើ ដើម្បីឲ្យត្រឡប់ដឹកកូនទៅផ្ទះវិញ ឈប់គិតខ្លីបែបនេះទៀត៕

អត្ថបទដែលជាប់ទាក់ទង