Banner KNP Detail Top

គួរឲ្យអាសូរណាស់! យុវជន២នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ លង់ទឹកស្លាប់ នៅក្នុងស្រះវត្ត

គួរឲ្យអាសូរណាស់! យុវជន២នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ លង់ទឹកស្លាប់ នៅក្នុងស្រះវត្ត

(តាកែវ)៖ យុវជនពីរនាក់ដែលមានវ័យជាង១០ឆ្នាំ បានលង់ទឹកស្រះក្នុងវត្តបារាយណ៍ ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។


សមត្ថកិច្ចក្រុងដូនកែវ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ តេត រតនា អាយុ១៤ឆ្នាំ រស់នៅភូមិក្រាំងតាពូង សង្កាត់បារាយណ៍ ក្រុងដូនកែវ និងជនរងគ្រោះទី២ឈ្មោះ គក ដាវីន អាយុ១៣ឆ្នាំ រស់នៅភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ។


លោក ឥន មណ្ឌល អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុមានក្មេង៧នាក់ បានជិះទូកលេងនៅក្នុងស្រះវត្តបារាយ៍ ក្រោយមកទូកឃ្លីងឃ្លោងលិច ពេលនោះក្មេងប្រុស៥នាក់ បានហែលរួចខ្លួន ដោយឡែកជនរងគ្រោះ២នាក់ ក៏បានលង់ទឹកស្លាប់តែម្ដង។
ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនមកដល់ផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង