Banner KNP Detail Top

បុរសម្នាក់ បានរលាក់រលាត់ខ្លួនប្រាណរបួសធ្ងន់

បុរសម្នាក់ បានរលាក់រលាត់ខ្លួនប្រាណរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចយករថយន្តស្ទួចមកស្ទួចពីលេីដំបូលស័ង្កសី ចុះមកក្រោម ដឹកយកទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចឃ្លាំងលក់ថ្នាំលាបពណ៌មួយកន្លែងតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ជនរងគ្រោះមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ មុខរបរបុគ្កលិកក្នុងឃ្លាំងលក់ថ្នាំលាបពណ៌ រស់នៅឯស្រុកលេីកដែក ខេត្តកណ្ដាល ។ ខណៈនៅពេលកេីតហេតុនោះ ជនរងគ្រោះបានយកជណ្ដេីរឡេីងលេីដំបូលឃ្លាំងដេីម្បីជួយទប់ឱ្យកម្មករដូចគ្នាបាញ់កាវ តែឡេីងដល់លេីដំបូលភ្លាមក៏ប៉ះជាមួយខ្សែភ្លេីងស្រាតបណ្ដាលឱ្យឆក់រលាក់រលាត់ខ្លួនប្រាណរងរបួសធ្ងន់ធ្ងរតែម្ដង ។

ក្រោយកេីតហេតុភ្លាមៗ ក៏មានកម្មករដូចគ្នាបានប្រញាប់ទៅបិតកុងតាក់ភ្លេីង ដេីម្បីឡេីងជួយសង្គ្រោះ និងទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងយករថយន្តស្ទួចធុនធំដាក់អង្រិងស្ទួចយកជនរងគ្រោះចុះមកក្រោម ដោយរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនដឹងយកទៅមន្ទីរពេទ្យលោកសង្ឃ (ព្រះកុសុមៈ) ដេីម្បីសង្គ្រោះអាយុជីវិត ៕

អត្ថបទដែលជាប់ទាក់ទង