Banner KNP Detail Top

បុរសម្នាក់បើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន បុករះរបាំងចែកទ្រូវផ្លូវជាតិលេខ៥ ប្រវែងជាង ២០០ម៉ែត្រ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

បុរសម្នាក់បើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន បុករះរបាំងចែកទ្រូវផ្លូវជាតិលេខ៥ ប្រវែងជាង ២០០ម៉ែត្រ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ បុរសម្នាក់ បើកបររថយន្ត ១គ្រឿង ម៉ាកហ៊ីណូ ស្ថិតក្រោមឥទ្ធិពលគ្រឿញៀន បុករះរបាំងពុះចែកទ្រូងផ្លូវជាតិលេខ៥ ដែលទើបស្ថាបនារួច ប្រវែង២១៦ម៉ែត្រ ត្រូវបានរងខូចខាតយ៉ាងដំណំ។


ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ៥៖៤៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចមុខរោងចក្រលៀនហ្វាស្នាមព្រះ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន បានឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើកបង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-6074 សណ្តោងរ៉ឺម៉កពីក្រោយ ពណ៌ខៀវ ផ្លាកលេខរ៉ម៉ក ស្ទឹងត្រែង 4A-0006 បានបើកមកពីទិសខាងលិច ទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតរថយន្តទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងឃឿន ពុះចែកទ្រូងផ្លូវ ជាតិលេខ៥ ហើយម្ចាស់រថយន្តមានចេតនាបើករថយន្ត រត់គេចចេញពីកន្លែងកើតហេតុ បណ្ដាលឱ្យខូចខាតរបាំងទ្រូងផ្លូវអស់ប្រវែង ២១៦ម៉ែត្រ។
ប្រភពបានបន្តថា អ្នកបើករថយន្ត មានឈ្មោះ យឿង វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន ខេត្តបាត់ដំបង លេខទូរស័ព្ទ 096 522 1813 មិនរងរបួស និងមានអ្នករួមដំណើជាមួយ ១នាក់ ឈ្មោះ ឆេត ឆៃយ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិនរា ឃុំតាកុក ស្រុកសង្កែ ខេត្តបាត់ដំបង (មិនរងរបួស)។


ជុំវិញករណីនេះ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ទៅលើអ្នកបើកបរ ឃើញថាអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន។ បច្ចុប្បន្នអ្នកបើកបរ និងរថយន្ត១គ្រឿង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង