Banner KNP Detail Top

បុរសម្នាក់ដេកស្លាប់ នៅលើអង្រឹងក្នុងរោងឈើ នៅចំណុចវាលស្រែក្រោយបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

បុរសម្នាក់ដេកស្លាប់ នៅលើអង្រឹងក្នុងរោងឈើ នៅចំណុចវាលស្រែក្រោយបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍តាមទូរស័ព្ទរបស់ឈ្មោះ ឆយ ប៊ុនធឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ ដែលបានរាយការណ៍មកថា នៅចំណុចវាលស្រែក្រោយបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ករណីបុរសជាប្អូនថ្លៃម្នាក់ដេកស្លាប់នៅលើអង្រឹង(រូបគាត់ដេកចាំបញ្ចូលទឹកក្នុងស្រែ)ក្រោយពីលើកជនរងគ្រោះមកក្រោមឃើញថា សាច់គាត់នៅក្តៅក៏បានលើកដាក់លើឡានដឹកទៅមណ្ឌលសុខភាពភ្នំស្ពង់។ លុះពេលទៅដល់មណ្ឌលសុខភាពភ្នំស្ពង់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សពមានឈ្មោះ ឌួក សៅរ៍ធា ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យខេត្តនិងគ្រូពេទ្យបានបញ្ជាក់ថា សពនេះ គឺស្លាប់ដោយសារគាំងបេះដូង៕

អត្ថបទដែលជាប់ទាក់ទង