Banner KNP Detail Top

យុវជនម្នាក់ដែលត្រូវក្មេងទំនើងព្រួតវាយ ដោយប្រើដបរឹងវាយចំក្បាលនោះ ពេលនេះគាត់បានស្លាប់ហើយ

យុវជនម្នាក់ដែលត្រូវក្មេងទំនើងព្រួតវាយ ដោយប្រើដបរឹងវាយចំក្បាលនោះ ពេលនេះគាត់បានស្លាប់ហើយ


ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាតកដែល ជាក្រុមក្មេងទំនើង បានយកដបរឹង ព្រួតវាយយុវជនម្នាក់ កាលពី យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅទល់មុខហាងមានស្លាកយីហោ [ នឹក EX ] មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសារពេលនេះជនរងគ្រោះជាយុវជននោះបានស្លាប់នៅមន្ទីរពេទ្យហើយ។


តាមការបញ្ជាក់ ហិង្សារហូតដល់ស្លាប់នេះ ផ្តើមឡើងដោយសារ ចាក់ចម្រៀងឌឺដងគ្នា រហូតបង្កជាជម្លោះពាក្យសម្ដី ក្លាយជាហិង្សា ស្រីវាយស្រី ពេលនោះយុវជនរងគ្រោះបានដើរចូលក្នុងគោលបំណងទៅឃាត់ស្រីៗនោះ តែយុវជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងជាបក្សពួកស្រីម្នាក់នោះដែលកំពុងវាយគ្នា បានស្ងាត់មុខយុវជនរងគ្រោះ ហើយយកដបស្រាព្រួតវាយរហូតរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែអកុសល យុវជននោះត្រូវបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តែមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ហើយកម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយចិត្តទុកដាក់ ដើម្បីរកមុខឃាតកដែលជាក្រុមក្មេងទំនើងទាំងនោះ យកមកផ្តន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង