ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមអ្នកហាត់ប្រាណ ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ត្រូវបានគេសង្ស័យថា ជាករណីឃាតកម្ម
ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមអ្នកហាត់ប្រាណ ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ត្រូវបានគេសង្ស័យថា ជាករណីឃាតកម្ម
ខេត្តស្វាយរៀង ៖ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពី ថ្ងៃទី១៣ មករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានហាយវ៉េ ខាងលិច(ផ្លូវជាតិលេខ១) ស្ថិតនៅភូមិសាលា ស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
មានករណីភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមអ្នកហាត់ប្រាណបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ត្រូវបានគេសង្ស័យថាជាករណីឃា.តកម្មនៅកន្លែងផ្សេង ហើយដឹកយកមកទម្លាក់ចោលនៅគល់ស្ពាននេះ ។ ក្រោយពីការភ្ញាក់ផ្អើល ប្រជាពលរដ្ឋក៏បានប្តឹងសមត្ថកិច្ចឲ្យចុះមកពិនិត្យនិងធ្វើកោសលវិច្ច័យ ។
ក្រោយពីស្រង់សពជនរងគ្រោះមកពិនិត្យបឋមបានសន្និដ្ឋានថា សពបុរសរងគ្រោះមានអាយុប្រមាណជា២៧ឆ្នាំទៅ៣០ឆ្នាំ សម្បុរស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោខ្លីក្រោមជង្គង់ ពាក់ស្បែកជើងប៉ាត់តា ពណ៌ស មានស្នាមជាំត្របកភ្នែកនិងចិញ្ចើម ។ ក៏ប៉ុន្តែសមត្ថកិច្ចពុំទាន់ហ៊ានសន្និដ្ឋានថា ជាអំពើរឃា.តកម្ម ឬយ៉ាងណានោះទេ រង់ចាំក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញពិនិត្យធ្វើកោសលវិច្ច័យសិន។
សមត្ថកិច្ចនិយាយថា សង្ស័យជនរងគ្រោះដើរហាត់ប្រាណនៅពេលយប់ថ្ងៃទី១២ មករា ២០២៣ ក្នុងអំឡុងម៉ោង៧យប់ ហើយបានចុះទៅចំណុចគល់ស្ពានលូកយកទឹកលាងដៃ ក៏ដាំក្បាលធ្លាក់ចូលក្នុងទឹកល.ង់ស្.លាប់ក៏មិនដឹង រីឯការស្លាប់ អាចស្លាប់នៅម៉ោង៧យប់ ទើបអណ្តែតសពនៅវេលាម៉ោង៤ឬម៉ោង៥ទៀបភ្លឺ ហើយសពគឺមិនទាន់ហើមទេ ។ នេះគ្រាន់តែធ្វើការសន្និដ្ឋានក្រៅផ្លូវការទេ។ ករណីនេះ មិនអាចរកការបំភ្លឺពីលោកវរៈសេនីយ៍ឯកគឹម ឡៃ នាយការិល័យព្រហ្មទណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងបានទេ ដោយសារទូរសព្ទ័ចូលហើយគ្មានមនុស្សលើក ៕