Banner KNP Detail Top

អ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook លោក លន់ បូរី នាយករងសាលា E-School Cambodia ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន

អ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook លោក លន់ បូរី នាយករងសាលា E-School Cambodia ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន

ភ្នំពេញ៖ ឃាត់ខ្លួនលោក លន់ បូរី បានធ្វេីឡេីងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។

អ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook លោក លន់ បូរី នាយករងសាលា E-School Cambodia ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លន់ បូរី ទៅមណ្ឌលអប់រំកែប្រែទី១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះ E-School Cambodia បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា នេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គល លន់ បូរី គឺមិនជាប់ទាក់ទងនឹងសាលានោះទេ៕

អត្ថបទដែលជាប់ទាក់ទង