Banner KNP Detail Top

មហាជនក៏ដូចជាអ្នកគាំទ្រ តារា Tik Tok មួយដួង ដែលគេស្គាល់ឈ្មោះថា ម៉ែកូលាប និងតែងតែល្បីថា ជាក្រុមបុរសអ្នកស្រលាញ់ភេទដូចគ្នា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល

មហាជនក៏ដូចជាអ្នកគាំទ្រ តារា Tik Tok មួយដួង ដែលគេស្គាល់ឈ្មោះថា ម៉ែកូលាប និងតែងតែល្បីថា ជាក្រុមបុរសអ្នកស្រលាញ់ភេទដូចគ្នា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល

 

ភ្នំពេញ ៖ មហាជនស្ទើរតែភាំងស្មាតី ក្រោយ ម៉ែកុលាប ដែលជាតារាកំប្លែង និងជាអ្នកដែលតែងតែធ្វើអោយមហាជនទទួលបាននៅសំណើច បានទម្លាយរូបមួយសន្លឹកជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ក្នុងឈុតមង្គលការ និងប្រកាសក្តែងៗថា គ្រោងនឹងរៀបការជាមួយគ្នាថែមទៀតផង។


មហាជនបានស្គាល់ហើយថា ម៉ែកុលាប រូបនេះ កាលពីកន្លងទៅ លោកគឺជាមនុស្សម្នាក់ដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែការប្រែប្រួល ១៨០ ឌឺក្រេរបស់ «ម៉ែកុលាប» តើមានរឿងអ្វីនៅពីក្រោយ? ទើបបានជាបណ្តាចិត្តអោយតារាហ្វេសប៊ុករូបនេះ យកមនុស្សស្រីធ្វើជាដៃគូរជីវិតទៅវិញ? ឬក៏លោកនៅតែស្រលាញ់ភេទដូចគ្នា ហើយបង្ហាញឈុតអាពាហ៍ពិពាហ៍ជាមួយនារីរូបស្រស់នេះ គ្រាន់តែជាឆាកសម្តែង ឬយ៉ាងណានោះ?។


តាមរយៈរូបភាពដែលតារាហ្វេសប៊ុករូបនេះ បានផុសនៅក្នុងបណ្តាញសង្គម មហាជនយើងក៏មានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញតារារូបនេះ បានបង្ហាញដៃគូរដែលជាមនុស្សស្រី គ្រងឈុតប្រពៃណី ហើយលោកក៏ភ្ជាប់សំណេរថា មិនពិតយ៉ាងម្តេចបងប្អូន កុលាប ចូលរោងការឆាប់ៗនេះហើយ ។
មហាជនសម្តែងការអបអរសាទរ ដែលតារារូបនេះជិតចូលរោងការ។ ក្នុងនោះផងដែរ មហាជនយើងក៏ចូលខមិន ដោយសរសេរថា «ជូនម៉ែមានសុភមង្គល»។ «ពេលការ កុំភ្លេចហៅកូនផង» និងខ្លះទៀតបានលើកឡើងថា «អបអរសាទរ អាយដល ជួបស្នេហ៍ពិតហើយ»។
បទសម្ភាសន៍ជាមួយសារព័ត៌មាន ម៉ែកុលាប មានឈ្មោះពិតប្រាកដថា លោក វ៉ែន ណាវេត ដែលជាតារាល្បី Tik Tok រូបនេះ បានជម្រាបជូនថា «លោកនឹងចូលរោងការឆាប់ៗនេះពិតប្រាកដមែន ជាមួយអនាគតភរិយាដ៏ស្រស់ស្អាតរូបនេះ ពោលគឺមិនមែនជាការសម្តែងក្នុងបទចម្រៀង ឬភាពយន្ត ឬក៏ការបង្កើតឆាក ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រនោះទេ»។ លោកបញ្ជាក់ច្បាស់ថា «អាពាហ៍ពិពាហ៍របស់លោក និងអនាគតភរិយា អាចនឹងរៀបចំឡើងនៅចុងឆ្នាំ២០២៣នេះ ឬឆាប់ៗខាងមុខនេះ»។
ម៉ែកុលាប ដែលមានវ័យ៤៣ឆ្នាំរូបនេះ បានបន្តថា លោក និងអនាគតភរិយាបានទាក់ទងគ្នា២ឆ្នាំមកហើយ ដោយគូដណ្តឹងរបស់លោកពុំមែនជាអ្នកសិល្បៈនោះឡើយ គឺជាអ្នករកស៊ីធម្មតាម្នាក់ ។
ម៉ែកុលា បាបន្ថែមថា «លោកសុំកុំអោយមហាជនមានការរើសអើងលោក ព្រោះរឿងកាលពីកន្លងទៅ ស្រឡាញ់ភេទដូចគ្នាវាហួសហើយសម្រាប់លោក លោកសុំយកមនុស្សស្រីមកសាងជីវិតវិញម្តង»។
គួរបញ្ជាក់ផងដែរថា ម៉ែកុលាប គឺជាតារាហ្វេសប៊ុកដែលធ្លាប់ទទួលការគាំទ្រតាមរយៈការ Troll លេងក្នុងបណ្តាញសង្គម និងបន្តមានមហាជនគេឯងស្គាល់តាមរយៈទេពកោសល្យសម្តែងបែបកំប្លុកកំប្លែងរបស់លោក។ នាពេលបច្ចុប្បន្ននេះ តារាហ្វេសប៊ុករូបនេះ បានប្រកាសក្តែងៗថា ខ្លួននឹងចូលរោងការឆាប់ៗនេះ ដោយមិនមានការបង្ខិតបង្ខំពីខាងណានោះឡើយ ពោលគឺស្នេហាភេទដូចជាគ្នា ហាក់ដូចជាមិនគង់វង្សសម្រាប់រូបលោក ទើបលោកជ្រើសរើសមនុស្សស្រីធ្វើជាអនាកគតវិញម្ដង៕

អត្ថបទដែលជាប់ទាក់ទង