Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងកាណូតនឹងកាណូត គ្រាកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់

គ្រោះថ្នាក់ចរាចរណ៍ រវាងកាណូតនឹងកាណូត គ្រាកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់

ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទលើផ្ទៃទឹកបឹងទន្លេសាបបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងកាណូតនឹងកាណូត នៅគ្រាកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ ។

ប្រជានេសាទឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចបឹងតាសូ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ប្រភពព័ត៌មានជាបឋមបានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងកាណូតធុនធំដឹកត្រីល្អិតៗខុសច្បាប់ ស្ដីពីជលផលនឹងកាណូតធុនតូចនេះ បានកើតឡើងនៅពេលកំពុងធ្វើដំណើរច្រាសទិសគ្នា (ពីលិចចៅកើតពីកើតទៅលិច)ធ្វើឱ្យភាគីខាងបើកកាណូធុនតូចរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះ។ ចំណែកអ្នកបើកបរកាណូតធុនធំដឹកត្រី សមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសួរនាំ៕

អត្ថបទដែលជាប់ទាក់ទង