Banner KNP Detail Top

សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ម្ចាស់ទីតាំងលួចផលិតទឹកត្រី ខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រី រូបបង្កងប៉ាក

សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ម្ចាស់ទីតាំងលួចផលិតទឹកត្រី ខុសច្បាប់ និងក្លែងបន្លំម៉ាកទឹកត្រី រូបបង្កងប៉ាក

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ម្ចាស់ទីតាំង ដែលលួចផលិតទឹកត្រី ខុសច្បាប់ និងក្លែងបន្លំម៉ាក ទឹកត្រីរូបបង្កងប៉ាក ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងស្នើសុំឲ្យចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ។
ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាន់ សំពេជ្រ ហៅ ពេជ្រ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៦ អឺប៉េ ផ្លូវ ២៤៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះ បានបើកកន្លែងផលិត ទឹកត្រីខុសច្បាប់ និងក្លែងបន្លំ ម៉ាកទឹកត្រី រូបបង្កងប៉ាក ស្ថិតនៅទីតាំង ផ្ទះ ៣ , ៤ លេខ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទ ក្លែងបន្លំ ឈ្មោះកែច្នៃ នាំចូលលើម៉ាក ផលិតផល ទំនិញគ្មានស្ដង់ដារ ដោយគ្មានកំណត់ សម្គាល់ភូមិសាស្ដ្រមុខទំនិញ និងមិនស្របនឹង លក្ខណៈវិនិច្ឆ័យគុណភាព ផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ ដែលមានបញ្ញត្តិឲ្យផ្តន្ទា ទោស តាមមាត្រា ១៦, ១៧ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា, មាត្រា ១១និង មាត្រា ៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់, មាត្រា ២៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីម៉ាកសម្គាល់ ភូមិសាស្ត្រ, មាត្រា ១៦ និងមាត្រា ៥៩ នៃច្បាប់ស្តីពី ស្តង់ដារកម្ពុជា។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ ដោយម្ចាស់សិប្បកម្មផលិតទឹកត្រី -ទឹកស៊ីអ៊ីវ ឈ្មោះ ថៃ ហុងគៀត និងជាម្ចាស់ម៉ាកទឹកត្រី រូបបង្កងប៉ាក បានឲ្យបុគ្គលិក ផ្នែកលក់ម្នាក់ ដឹកជញ្ជូនទឹកត្រី ដាក់ឲ្យ អតិថិជនម្នាក់ នៅម្ដុំផ្សារកំបូល ចំនួន ៥០ យួរ ដូចសព្វដង ដែលអតិថិជន តែងតែធ្វើការកុម្ម៉ង់ បានប្រហែលមួយ ម៉ោងក្រោយមក អតិថិជន បានទូរស័ព្ទសួរថា ទឹកត្រី មានលេខ១ មានលេខ២ មែនទេ ? ឮដូចនោះ ម្ចាស់ផលិតផល ក៏ចុះទៅត្រួតពិនិត្យ ហើយយកមកធ្វើការផ្ទៀងផ្ទាត់មើល ទើបដឹងថា ផលិតផលទឹកត្រី ឃើញថា មានគេក្លែងបន្លំ (ទាំងឈ្មោះយីហោ ទាំងផ្លាកសញ្ញា ទាំងលេខ ទូរស័ព្ទ) បន្ទាប់មកអតិថិជន បាននាំទៅដល់ទីតាំង ដែលគាត់បានកុម្ម៉ង់ទិញ គឺនៅចំណុច ទីតាំងផ្ទះលេខ ៣ , ៤ ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល៕

អត្ថបទដែលជាប់ទាក់ទង