Banner KNP Detail Top

លិខិតអញ្ជេីញសាមីខ្លួន ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះAnin Toscana ឱ្យចូលមកធ្វេីការបំភ្លឺ

លិខិតអញ្ជេីញសាមីខ្លួន ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះAnin Toscana ឱ្យចូលមកធ្វេីការបំភ្លឺ

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានធ្វេីលិខិតអញ្ជេីញសាមីខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana ឱ្យចូលមកធ្វេីការបំភ្លឺចំពោះបញ្ហាដែលគាត់បានផ្សព្វផ្សាយនេះហេីយ អ្វីៗមិនអាចចប់បានដោយគ្រាន់តែ លុបបំបាត់គណនីហ្វេសប៊ុករបស់ខ្លួនចោលនោះទេ សូមសាមីខ្លួនចូលរួមសហការជាមួយសមត្ថកិច្ច ហេីយជាបន្តបន្ទាប់អ្នកដែលបានចូលទៅខមមិនក្នុងគណនីនេះ ក៏ជាសាក្សីក្នុងការបំភ្លឺផងដែរ។
គួររម្លឹកដែរថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរព ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី១៤ ខែមករាម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAnin Toscana បានបង្ហោះរូបភាពនិងសរសេរខ្លឹមសារទាក់ទងនឹងការអនុវត្តការងាររបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលខ្លឹមសារនៃការសរសេរម្ចាស់គណនីបានប្រេីប្រាស់ពាក្យសំដីប្រមាថម៉ាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះមន្រ្តីដែលកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនលេីដងផ្លូវ។
នៅពេលឃេីញខ្លឹមសារបែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារប្រតិកម្មរហ័សរួមសហការជាមួយផែននគរបាលសណ្តាប់ធ្នាប់ ផែនការងារធនធានមនុស្សដែលមានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាជំនាញផ្ទាល់រួមទាំងការិយាល័យបុគ្គលិកផង ចាត់វិធានការស្រាវជ្រាវស៊េីបអង្កេតលេីបញ្ហានេះជាបន្ទាន់។
ករណីរកឃេីញថា មន្រ្តីនគរបាលមានកំហុសឆ្គងចំពោះការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនដែលច្បាប់កំណត់ឱ្យនោះមន្រ្តីរូបនោះនឹងទទួលខុសត្រូវទាំងស្រុងចំពោះវិន័យរបស់នគរបាលជាតិ ហេីយករណីរកឃេីញថា ម្ចាស់គណនីខាងលេី ប្រព្រឹត្តិខុសនោះសមត្ថកិច្ចនឹងចាតវិធានការស្របតាមច្បាប់ជាធរមាន ។
ដូចបានជម្រាបជូនខាងលេីសូមសារធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង