Banner KNP Detail Top

មន្រ្ដីជំនាញផលផលរឹបអូសឧបករណ៍នេសាទអូសខ្យង ស ជាច្រើន ក្រោយរឿងបែកធ្លាយ រឿងពុករលួយ

មន្រ្ដីជំនាញផលផលរឹបអូសឧបករណ៍នេសាទអូសខ្យង ស ជាច្រើន ក្រោយរឿងបែកធ្លាយ រឿងពុករលួយ

ខេត្តកោះកុង៖ ការបង្ក្រាបបទល្មើសនេសទនោះមន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង បានទទួលយកឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យងសជាង១០ឈ្នាងពីប្រជានេសាទក្នុងឃុំថ្មស ស្រុកទុមសាគរ ខេត្តកោះកុង ក្រោមវិធានការក្ដៅ ចាប់ពីថ្ងៃទី៦ទី៧រហូតដល់ថ្ងៃទីខែកញ្ញាឆ្នាំ២០២៣នេះ រហូតជាបន្តបន្ទាប់ទៀតផងដែរ។

ក្រោយពីមានការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោកអ៊ី ម៉េងលាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និង លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ ដែលគប់គិតទទួលសំណូកលុយរាប់រយលានរៀលពីឈ្មួញរកស៊ីខ្យងសទៅលក់នៅប្រទេសវៀតណាម រហូតឈានដល់ផ្អាកការងារជាបណ្តោះអាសន្នរួចមក ឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យងសជាង១០ ត្រូវបានក្រុមការងារជំនាញជលផលសហការណ៍បង្ក្រាបរឹបអូសបានជាបន្តបន្ទាប់។
ក្រោមការបញ្ជាពីលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជលផលហើយក៏បានបញ្ជាឲ្យមន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង ចុះធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជានេសាទអំពីផលប៉ះពាល់ការនេសាទដោយប្រើប្រាស់ឧបករណ៍អូសខ្យសក្នុងឃុំថ្មសនោះ ។
បន្ទាប់ពីមន្រ្តីជំនាញបានណែនាំផ្សព្វផ្សាយដល់ពួកគាត់អំពីផលប៉ះពាល់ការនេសាទអូសខ្យងស រួចហើយនោះ មានប្រជានេសាទជាច្រើនអ្នកបានភ្ញាក់រលឹក ដោយសុខចិត្តប្រគល់ឧបករណ៍រនាស់អូសខ្យងសដល់មន្រ្ដីជំនាញដើម្បីយកទៅបំផ្លាញចោលផងដែរ ។
មន្ត្រីជនាញជលផលថា ក្នុងថ្ងៃទី០៦ ខែកញ្ញា ប្រជានេសាទចំនួន៦គ្រួសារ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឈ្នាងអូសខ្យងសចំនួន៧ឈ្នាង និងថ្ងៃទី៧ ខែកញ្ញា នេះ ប្រជានេសាទចំនួន៤គ្រួសារទៀតបានបន្ដរប្រគល់ឧបករណ៍ឈ្នាងអូសខ្យងសចំនួន៤ឈ្នាង សរុបពីថ្ងៃនេះកម្លាំងជំនាញជលផលទទួលបានឧបករណ៍ឈ្នាងអូសខ្យងសចំនួន១១ឈ្នាង ។ ហើយមកដល់ពេលនេះមន្ត្រីជំនាញនៅតែបន្ដរចុះណែនាំផ្សព្វផ្សាយដល់ប្រជានេសាទអំពីផលប៉ះពាល់ការនេសាទដោយប្រើប្រាស់ឧបករណ៍អូសខ្យងសនេះបន្ថែមទៀត ។
មន្ដ្រីជំនាញថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ឈ្នាងអូសខ្យងសក្នុងតំបន់ទឹករាក់ និងតំបន់ទឹកជ្រៅនេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធជីវចម្រុះអេកូឡូស៊ីស្រទាប់បាត ជាពិសេសការបាត់បង់ចំណីដល់ប្រភេទសត្វដែលស៊ីខ្យងសនេះជាអាហារ មានដូចជា ពពួកសត្វក្ដាម បាកាំង ត្រីក្អុក និងមានត្រីជាច្រើនប្រភេទទៀត ។
ក្រោយពីមានការបែកធ្លាយ ក្រោមការឃុបឃិតលាក់បាំងពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង និងលោក នាយផ្នែកជលផលបូទុមសាគរ ទទួលសំណូក ពុករលួយ កិបកេងយកផលប្រយោជន៍ដោយខុសច្បាប់ ពីឈ្មួញរកស៊ីនាំខ្យងសទៅលក់នៅប្រទេសវៀតណាម រហូតឈានដល់ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ដ្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចេញសេចក្ដីសម្រេចផ្អាកតួនាទី និងផ្ទេរភារកិច្ចជាបណ្ដោះអាសន្ន ចំពោះភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ រួមនឹងនាយផ្នែកជលផលបូទុមសារគផងដែរបានដកបញ្ឈរជើងហើយ ។
មជ្ឈដ្ឋាននានា បានចូលរួមសាទរ និងកោតសសើរដល់លោក ឌិត ឌីណា រដ្ឋមន្ដ្រី ក្រសួងកសិកម្ម ដែលបានសម្រេចវះកាត់សាច់ស្អុយមួយដុំនេះចោលទាន់ពេលវេលា ដើម្បីបង្ការកុំឲ្យសាច់ស្អុយ១ដុំនេះក្លាយទៅជាដុំសាច់មហារីក ។
មជ្ឈដ្ឋាននានាក៏កំពុងរង់ចាំមើល តើអង្គភាពប្រឆាំងអំពើពុករលួយមានចំណាត់ការបែបណាដែរតាមផ្លូវច្បាប់ ចំពោះមន្រ្តីខិលខូចទទួលសំណូកពីឈ្មួញល្មើសច្បាប់ ព្រមទាំងកិបកេងយកផលប្រយោជន៍ដោយខុសច្បាប់ទាំងពីររូបនេះជាគំរូដល់មន្រ្ដីផ្សេងទៀត ដែលបម្រុងនិងឆ្លៀតឱកាសទទួលសំណូកកិបកេងចំណេញផលប្រយោជន៍ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង