Banner KNP Detail Top

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ៖ សមត្ថកិច្ចនិងភាគីពាក់ព័ន្ធគួរចាត់វិធានការពិនិត្យរឿងនេះ ឱ្យបានច្បាស់លាស់

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ៖ សមត្ថកិច្ចនិងភាគីពាក់ព័ន្ធគួរចាត់វិធានការពិនិត្យរឿងនេះ ឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដាក់សំណួរជុំវិញការបង្ហោះសេចក្តីជូនដំណឹងរបស់កាស៊ីណូមួយ នៅខេត្តតាកែវ ស្តីពីការបង់លុយឱ្យអ្នកកាសែតដ៏ច្រើនលើសលប់ រវាង៧០០ទៅ៩០០អង្គភាព ហើយទាមទារឱ្យមានការលាតត្រដាង និងស្នើឱ្យសមត្ថកិច្ចពិនិត្យលើបញ្ហានេះ និងដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ស្ថានភាពស្អុយ ឬការសម្អុយរបៀបនេះ។


លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា ខ្ញុំមិនការពារ ហើយខ្ញុំក៏មិនជឿលើតួលេខ រួមទាំងខ្លឹមសារដែលបានបង្ហោះផ្សាយដោយប្រើឈ្មោះកាស៊ីណូល្បែងនេះទេ។ តើការពិតរបស់វា គឺជារឿងស្អុយ ឬជារឿងសម្អុយ?
កាស៊ីណូ ត្រូវតែហ៊ានធ្វើរឿងនេះដោយតម្លាភាព ដើម្បីដោះស្រាយទិដ្ឋភាពដ៏អាក្រក់នេះ។ យើងខ្ញុំក៏ចង់ដឹងដែរថា អង្គភាពជាង៧០០ ឬ៩០០ ជាអ្វី? វាពិត ឬក្លែងក្លាយ? ព្រោះចំនួននេះគឺចង់អស់អ្នកកាសែតមួយប្រទេសកម្ពុជាទៅហើយ។
សមត្ថកិច្ចនិងភាគីពាក់ព័ន្ធគួរចាត់វិធានការពិនិត្យរឿងនេះឱ្យបានច្បាស់លាស់! មិនអាចសម្អុយចោលបែបនេះទេ ពីព្រោះសារព័ត៌មាន ជាតម្លៃសកល ដែលយើងត្រូវប្រឹងធ្វើឱ្យស្អាតស្អំ និងពង្រឹងជំនឿចិត្តរបស់សង្គម៕

អត្ថបទដែលជាប់ទាក់ទង