Banner KNP Detail Top

បង្ក្រាបក្រុមចោរឆក់កាបូប ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចាប់ជនសង្ស័យ បានជាបន្តបន្ទាប់

បង្ក្រាបក្រុមចោរឆក់កាបូប ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចាប់ជនសង្ស័យ បានជាបន្តបន្ទាប់

ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) បង្ក្រាបក្រុមចោរឆក់កាបូប ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលបាននៅថ្ងៃទី៩កញ្ញា២០២៣បញ្ជាក់ថា ករណីទី១នេះ មានជនសង្សយ័ចំនួន១៣នាក់ត្រូវបានចាប់ខ្លួន។

(អំពីហេតុកាណ៍)- នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១ និង២៤នាទី មានករណី អំពើ ឆក់ មួយករណីកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច ។ ក្រោយពីទទួលបានដំណឹងនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានចំនួន ២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់សរុបមានគ្នា ចំនួន ១៣នាក់ (ស្រី៤) ។ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖


១.ឈ្មោះ អែម តុលា ហៅ ឡា ភេទប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំចំការស្ពៃ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២.ឈ្មោះ សំ ចយ ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅ មិនពិតប្រាកដ ។
៣.ឈ្មោះ ឌួង សំណាង ហៅ ស្វិត ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំម្លប់តាប៉ាង ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៤.ឈ្មោះ ឃុត ធានី ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៥.ឈ្មោះ លូង សុភីរ៉ាណាន់ ហៅ តូ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៦.ឈ្មោះ ខុន ថានិត ហៅ ស្មោម ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៧.ឈ្មោះ ឆៃ វិរៈ ហៅឈីត ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៨.ឈ្មោះ លី វណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបហាងចិន ស្នាក់បន្ទប់ជួលភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
៩.ឈ្មោះ ហេង វេហា ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន WOW NOW ស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
១០.ឈ្មោះ ណុប ដាវ៉ាន់ ភេទស្រី ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួលម្ដុំអូរ០១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
១១.ឈ្មោះ អ៊ួន ស្រីចេន ហៅ ល័ក្ខ ភេទស្រី ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
១២.ឈ្មោះ ទ្រី ទិអឺ ភេទស្រី ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។
១៣.ឈ្មោះ សយ ស្រីពុំ ហៅ ដា ភេទស្រី ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេស្នាក់បន្ទប់ជួលម្ដុំក្រោយផ្សាលើ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
វត្ថុតាងដែលដកហូតបាន (ជាមធ្យោយបាយធ្វើសកម្មភាព) ៖
– ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IU-9615
– ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម1AB-2194
– ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185
– ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ
– ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ

ស្រាវជ្រាវសាកសួរជនសង្សយ័រួចមកនគរបាលបញ្ជាក់ថា ក្នុងចំណោមជនសង្សយ័ទាំងអស់ មានជនសង្ស័យទាំង ០៩នាក់(ប្រុស) បានសារភាពថា ពួកខ្លួនពិតជាបាន ធ្វើសកម្មភាព ឆក់ជាញឹកញាប់ ចាប់ពីអំឡុងខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ និង បានលួចកាច់បំបែកសោកម៉ូតូចំនួន ២គ្រឿង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ពិតប្រាកដមែន ។
ចំពោះនារីទាំង ០៤នាក់ដែលឃាត់ខ្លួនដែរនោះអះអាងថា ៖ ពួកខ្លួនពុំបានដឹង ពីសកម្មភាពប្រព្រឹត្តបទល្មើស របស់សង្សារខ្លួន ធ្វើកន្លងមកនោះទេ ។

ជនរងគ្រោះដែលបាត់ម៉ូតូដោយសារក្រុមជនសង្សយ័នេះរួមមាន៖
១. ឈ្មោះ ស៊ឹង សុភក្រ្ក ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកុំព្យូទ័រ ស្នាក់នៅក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០១៧ ស្លាកលេខកំពត 1K-2926 ។
២.ឈ្មោះ គង់ វណ្ណា ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនEget ស្នាក់នៅក្រុមទី៤២ ភូមិ៥ សង្កាតលេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ សម្ភារៈដែលបាត់បង់ ម៉ូតូHONDA DREAM ឆ្នាំ២០២២ ស្លាកលេខភ្នំពេញ1JO-2162 ។
ករណីនេះ នគរបាលបានចាត់វិធានការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង