Banner KNP Detail Top

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីចោរកម្ម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីចោរកម្ម


ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មនៅក្រុងបាវិត។


ជនសង្ស័យមាន ៖
១/ឈ្មោះ ហ្វាម វ៉ាំងថាំង ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម ។
២/ឈ្មោះ ប៊ួយ វ៉ាន់ហយ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម ។
៣/ឈ្មោះ ចា ភេទប្រុស ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៤/ ឈ្មោះ ង្វៀង ថាន់យិន ភេទប្រុសស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៥/ ឈ្មោះ ឡេ ធីហុងយៀង ជាជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា នៅវេលាម៉ោង៥និង៤៥ នាទីល្ងាច នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចោរកម្ម ទើបសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ឃាត់ និងនាំជនសង្ស័យមកសួរនាំតែម្ដង។
ជនសង្ស័យទាំង០៥នាក់ខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង