កម្រិតទឹកស្ទឹងព្រែកត្នោ បានហក់ឡើង បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មេីនឹង១០សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
កម្រិតទឹកស្ទឹងព្រែកត្នោ បានហក់ឡើង បណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មេីនឹង១០សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
ភ្នំពេញ៖ នេះបេីតាមការអះអាងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានអោយដឹងមុននេះបន្តិច។ កម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មេីនឹង១០សង្កាត់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ពួកគាត់សង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន។
ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្ថមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
ប្រជាពលរដ្ឋ នៅភូមិរស្មី សង្កាត់ សាក់សំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥មករា ឆ្នំា២០២៣នេះថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានអោយដឹងថា ស្ថានភាពជំនន់នៅកំពង់ស្ពឺបានស្រកហេីយ ចឹងរាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះឬស្អែក ដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញបានឡេីយ ៕