Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ២នាក់ បាញ់ចម្ពាមកៅស៊ូ លើរថយន្តអ្នកដំណើរ ស្រុកត្រាំកក់

ឃាត់ខ្លួនជនសង្ស័យ២នាក់ បាញ់ចម្ពាមកៅស៊ូ លើរថយន្តអ្នកដំណើរ ស្រុកត្រាំកក់

ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ ទី១១ ខែ កញ្ញា ឆ្នាំ២០២៣ នេះ កាលពីយប់វេលាម៉ោង០០ និង៣០ នាទី រំលងអធ្រាត្រ ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ញឿន សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្ត តាកែវ បើករថយន្តប្រភេទកុងតឺន័រ ដែលត្រូវជនល្មើសប្រដាប់ដោយចម្ពាមកៅស៊ូ បាញ់ចំកញ្ចក់ពី មុខចំហៀងខាងស្ដាំ ចំនួនមួយកន្លែងធ្វើឲ្យបែកប្រេះស្រាំ ។

យុវជនរងគ្រោះអ្នកបើកបររថយន្តប្រាប់សមត្ថកិច្ចថា នៅពេលដែលខ្លួនកំពុងតែបើកបរនៅលើដងផ្លូវជាតិលេខ ៣លុះមកដល់ចំណុចកើតហេតុនៅក្រោមស្ពានអាកាស ផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតា សោម ស្រុកត្រាំកក់ ស្រាប់តែឮសំឡេងបែកកញ្ចក់រថយន្តដោយគ្រាប់ចម្ពាម។ ពេលនោះខ្លួនក៏ចុះមើល ឃើញកញ្ចក់រថយន្តមានស្នាមបែកប្រេះស្រាំហើយក៏ប្ដឹងសមត្ថកិច្ចឲ្យជួយរកជនសង្ស័យតែម្ដង។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជាបន្ទាន់ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកត្រាំកក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ទី១ ឈ្មោះ យ៉ន អុីវ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ក្នុងករណីអំពើលួច និងទី២ឈ្មោះ ញ៉ាញ់ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្លាប់ជាប់ពន្ធនាគារ ក្នុងករណីអំពើលួច និងជាអ្នកបាញ់កញ្ចក់រថយន្ត។
ជនបង្កទាំង ០២នាក់នេះ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង