ក្រុមការងារជំនាញ ចុះដោះស្រាយទប់ស្កាត់ ចៀសវាងការបន្តស្រុត ដើម្បី
ក្រុមការងារជំនាញ ចុះដោះស្រាយទប់ស្កាត់ ចៀសវាងការបន្តស្រុត ដើម្បីធានាឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ
ព្រះសីហនុ ៖ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។
ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុតដោយសារជំនន់ ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច គ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះ ត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយទប់ស្កាត់ ចៀសវាងការបន្តស្រុត ដើម្បីធានាឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅបានដោយរលូននិងមានសុវត្ថិភាព។
ក្រសួងសាធារណការ ក៏បានស្នើសុំបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបយោគយល់ អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕