Banner KNP Detail Top

ឡចំហុយឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ឡចំហុយឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ


ខេត្តបាត់ដំបង៖ នៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឡចំហុយឈើមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញធ្វើអន្តរាគមន៍ពន្លត់ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលមិនមានមនុស្សចាំនៅ។ ឡចំហុយឈើដែលត្រូវអគ្គិភ័យឆាបឆេះនេះមានម្ចាស់ឈ្មោះ គឹម អៀង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយខូចខាតរួមមាន៖ រោងសង់អំពីឈេីប្រក់ស័ង្កសីចំនួន០១ខ្នង, ឈេីស្វាយប្រហែល ១០គីប, ម៉ូទ័រផលិតធ្យូងអនាម័យចំនួន ០៤គ្រឿង។

អគ្គិភ័យនេះ សមត្ថកិច្ចបានប្រេីប្រាស់ឡានទឹកចំនួន០៤គ្រឿងដើម្បីចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ បន្ទាប់មកបើតាមការសន្និដ្ឋានរបស់ម្ចាស់ឡបានបញ្ជាក់ថា ករណីនេះគឺអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង