Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ជំនួបធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។


សូមបញ្ជាក់ថា លោក តាកាហាស៊ី ហ្វូមីអាគី កំពុងដឹកនាំគណៈប្រតិភូធុរកិច្ចទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជា។ នៅថ្ងៃម្សិលមិញលោក តាកាហាស៊ី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោក តាកាហាស៊ី បានគូសបញ្ជាក់ថា អ្នកវិនិយោគរបស់ជប៉ុនផ្នែកសហគ្រាសធន់តូច និងមធ្យម ចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផល និងការបណ្តុះបណ្តាលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង