Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ឆក់យកទូរស័ព្ទ របស់ស្ត្រីរងគ្រោះ នៅតាមផ្លូវក្នុងស្រុករំដួល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ឆក់យកទូរស័ព្ទ របស់ស្ត្រីរងគ្រោះ នៅតាមផ្លូវក្នុងស្រុករំដួល

 

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។


បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទរបស់ស្ត្រីរងគ្រោះនៅតាមផ្លូវក្នុងស្រុករំដួល។
ជនសង្ស័យមានឈ្មោះ គឹម តារាវិទូ ហៅទូ អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល។ ចំណែកស្ត្រីម្ចាស់ទូរស័ព្ទមានឈ្មោះ ប៉ែន ស្រីរ័ត្ន អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។
ចំណែកសម្ភារៈដែលដកហូតបានរួមមានទូរសព្ទដៃម៉ាក vivo មួយគ្រឿងនិងម៉ូតូម៉ាកវ៉េវ (vave)ពាក់ស្លាកលេខ 70-D1.526.75 មួយគ្រឿង។
មុនកើតហេតុស្ត្រីរងគ្រោះបានដើរតាមផ្លូវជាតិលេខ១៣ ហើយបាននិយាយទូរស័ព្ទតែម្នាក់ឯង ខណៈនោះស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ (vave)ពាក់ស្លាកលេខ វៀតណាម 70-D1.526.75 មួយគ្រឿងបានបើកមកជិតរួចឆក់ទូរស័ព្ទ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមឃាត់ខ្លួនបានតែម្ដង។ ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង