Banner KNP Detail Top

នារីរូបស្រស់ពីរនាក់ ទេីបតែស្គាល់ជនសង្ស័យជាសង្សារ បានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញ ដល់ផ្លូវស្ងាត់ ស្រាប់តែ….

នារីរូបស្រស់ពីរនាក់ ទេីបតែស្គាល់ជនសង្ស័យជាសង្សារ បានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញ ដល់ផ្លូវស្ងាត់ ស្រាប់តែ….


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នារីរូបស្រស់ពីរនាក់ទេីបតែស្គាល់ជនសង្ស័យជាសង្សារបានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់បន្ថែមទៀត ដែលជាបក្ខពួកចេញមកវាយទៅលេីជនរងគ្រោះរួចគំរាមយកទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone១១និងលុយចំនួន៤០០ដុល្លារ រត់គេចខ្លួនបាត់ នៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំបូងរូបគាត់និងជនសង្ស័យនេះ ដែលត្រូវជាសង្សារ ទេីបតែស្គាល់គ្នាតាមរយៈបណ្ដាញសង្គម បានតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់មកត្រូវបានជនសង្ស័យនេះ ដែលជាសង្សារបបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ ។ លុះដល់ពេលត្រឡប់មកវិញ ដល់ផ្លូវស្ងាត់ផងនោះ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់បន្ថែមទៀត ចេញមកវាយទៅលេីជនរងគ្រោះរួចគំរាមយកទូរស័ព្ទដៃមួយគ្រឿង ម៉ាកiPhone១១និងលុយចំនួន៤០០ដុល្លារ បានសម្រេចរួចនាំគ្នារួមទាំងបុរសជាសង្សារជិះម៉ូតូរត់គេចខ្លួនបាត់ អស់តែម្តង។

កម្លាំងអាវុធហត្ថមូលដ្ឋានបានចុះមកដល់ និងបាននាំនារីទាំងពីរនាក់ ទៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ដេីម្បីសាកសួរ និង កំណត់មុខសញ្ញា ដេីម្បីចំណាំមុខស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង