Banner KNP Detail Top

ជនសង្ស័យម្នាក់ ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថា ទៅយកប្អូននៅរាជធានីភ្នំពេញ តែអស់រយៈពេលជាច្រើនថ្ងៃ មិនឃើញយកម៉ូតូមកអោយម្ចាស់វិញ ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូប្តឹង ខេត្តកណ្ដាល៖ ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី ដែលករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅចំណុចភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថាទៅយកប្អូននៅរាជធានីភ្នំពេញ តែអស់រយៈពេលជាច្រើនថ្ងៃមិនឃើញយកម៉ូតូមកអោយម្ចាស់វិញ ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូប្តឹងនគរបាលឱ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ។ ជនរងគ្រោះឈ្មោះ តុង លីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះរិទ្ធ ឧត្តម(ហៅដំ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្យាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ផលប៉ះពាល៖ បាត់ម៉ូតូ០១គ្រឿង ម៉ាក Beat(ប៊ីត) ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-3876។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅឌុបជនសង្ស័យទៅផឹកប៊ីយែរនៅផ្ទះឈ្មោះ លក្ខ័ រុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លុះផឹកស្រវឹងហេីយយប់ជ្រៅផង ជនរងគ្រោះនិងជនសង្ស័យបានដេកនៅផ្ទះឈ្មោះ ល័ក្ខ រុន ។ លុះដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ជនរងគ្រោះបានងើបពីដេកបម្រុងទៅផ្ទះ តែជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះដោយប្រាប់ថា ទៅយកប្អូននៅចោមចៅសិន ។ ពេលនោះជនរងគ្រោះបានឱ្យម៉ូតូទៅជនសង្ស័យខ្ចី និងទូរស័ព្ទ០១គ្រឿង លុយ០២មុឺនរៀលដេីម្បីជិះទៅយកប្អូននៅចោមចៅ ហេីយជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់មិនត្រឡប់មកវិញឡើយ គឺបាត់ដំណឹងឈឹង។ លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ។ រហូតដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី ជនរងគ្រោះបាននាំខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ម្កាក់ ហើយនគរបាលប៉ុស្តិ៍ម្កាក់ក៏បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

ជនសង្ស័យម្នាក់ ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថា ទៅយកប្អូននៅរាជធានីភ្នំពេញ តែអស់រយៈពេលជាច្រើនថ្ងៃ មិនឃើញយកម៉ូតូមកអោយម្ចាស់វិញ ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូប្តឹង


ខេត្តកណ្ដាល៖ ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី ដែលករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅចំណុចភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនថាទៅយកប្អូននៅរាជធានីភ្នំពេញ តែអស់រយៈពេលជាច្រើនថ្ងៃមិនឃើញយកម៉ូតូមកអោយម្ចាស់វិញ ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូប្តឹងនគរបាលឱ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ។
ជនរងគ្រោះឈ្មោះ តុង លីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះរិទ្ធ ឧត្តម(ហៅដំ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្យាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ផលប៉ះពាល៖ បាត់ម៉ូតូ០១គ្រឿង ម៉ាក Beat(ប៊ីត) ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-3876។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅឌុបជនសង្ស័យទៅផឹកប៊ីយែរនៅផ្ទះឈ្មោះ លក្ខ័ រុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លុះផឹកស្រវឹងហេីយយប់ជ្រៅផង ជនរងគ្រោះនិងជនសង្ស័យបានដេកនៅផ្ទះឈ្មោះ ល័ក្ខ រុន ។ លុះដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ជនរងគ្រោះបានងើបពីដេកបម្រុងទៅផ្ទះ តែជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះដោយប្រាប់ថា ទៅយកប្អូននៅចោមចៅសិន ។ ពេលនោះជនរងគ្រោះបានឱ្យម៉ូតូទៅជនសង្ស័យខ្ចី និងទូរស័ព្ទ០១គ្រឿង លុយ០២មុឺនរៀលដេីម្បីជិះទៅយកប្អូននៅចោមចៅ ហេីយជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់មិនត្រឡប់មកវិញឡើយ គឺបាត់ដំណឹងឈឹង។
លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ។ រហូតដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី ជនរងគ្រោះបាននាំខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ម្កាក់ ហើយនគរបាលប៉ុស្តិ៍ម្កាក់ក៏បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង