Banner KNP Detail Top

ប្រទះឃើញមិត្តភក្តិខ្លួន ដេកស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើល

ប្រទះឃើញមិត្តភក្តិខ្លួន ដេកស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ កាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បុរសម្នាក់ខណៈត្រឡប់មកពីធ្វេីការវេនយប់វិញមកដល់បន្ទប់ជួលក៏ហៅមិត្តភក្តិឱ្យបេីកទ្វាឱ្យតែគ្មានអ្នកបេីកឱ្យក៏សង្ស័យហៅម្ចាស់ផ្ទះមកគាស់ទ្វាបន្ទប់ស្រាប់តែប្រទះឃេីញមិត្តភក្តិខ្លួនដេកស្លាប់បាត់ទៅហេីយបង្កការភ្ញាក់ផ្អេីល នៅបន្ទប់ជួលជាប់ទី១ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


ជនរងគ្រោះឈ្មោះសំ អាត ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលកង់បី ទេីបមកស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុបាន៣ថ្ងៃ មានស្រុកកំណេីតនៅខេត្តក្រចេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ពីមិត្តភក្តិរបស់គាត់បាននិយាយប្រាប់ថា ជនរងគ្រោះ ទេីបតែមកស្នាក់នៅជាមួយគាត់ បានរយៈពេល៣ថ្ងៃដោយគាត់ធ្វេីការវេនយប់ ហេីយមិត្តភក្តិរបស់គាត់ធ្វេីការវេនថ្ងៃ ។ នៅមុនពេលកេីតហេតុខណៈរូបគាត់ចេញពីធ្វេីការរោងចក្រវិញមកដល់បន្ទប់ជួលក៏ហៅមិត្តភក្តិរបស់គាត់ឱ្យបេីកទ្វារឱ្យតែទោះជាខំប្រឹងហៅយ៉ាងណាក៏មិនបេីកដោយសង្ស័យទេីបប្រាប់ម្ចាស់ផ្ទះមកគាស់ទ្វារចូលទៅមេីល ស្រាប់តែប្រទះឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយ។
សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងហេីយបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង