Banner KNP Detail Top

បុរសម្នាក់ សង្ស័យទំនងជាស្រវឹងស្រា បើករថយន្តចង្កូតទៅបុកម៉ូតូ ដែលបត់ឆ្លងផ្លូវពេញទំហឹង រួចបន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកម៉ូតូ៣គ្រឿងបន្ថែមទៀត

បុរសម្នាក់ សង្ស័យទំនងជាស្រវឹងស្រា បើករថយន្តចង្កូតទៅបុកម៉ូតូ ដែលបត់ឆ្លងផ្លូវពេញទំហឹង រួចបន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកម៉ូតូ៣គ្រឿងបន្ថែមទៀត

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៨៣ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


នៅមុនពេលកើតហេតុគេឃើញម៉ូតូ៤គ្រឿង បានជិះស្របគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំបត់ឆ្លងផ្លូវ ពេលនោះដែរក៏ម៉ូតូម៉ាកស៊ុយសារគីវ៉េវមួយគ្រឿង បានបត់ឆ្វេងឆ្លងផ្លូវទៅមុនចូលតាមបណ្តោយផ្លូវ១៨៣ ពេលនោះដែរ ស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តMazda ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BG-5472 បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពេញទំហឹង អូសចូលក្រោមរថយន្ត ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកម៉ូតូ៣គ្រឿងបន្ថែមទៀត នៅពីមុខដែលឈប់បម្រុងបត់ឆ្លងផ្លូវនឹងបន្តបុកឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួចភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹង ហើយត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក សួរនាំបន្ត។
សមត្ថកិច្ចជំនាចរាចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ២គ្រឿង និងរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ចំណែកម៉ូតូ២គ្រឿងទៀត ម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង