Banner KNP Detail Top

នគរបាលស្រុកជលគីរី សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំកោះថ្កូវ

នគរបាលស្រុកជលគីរី សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំកោះថ្កូវ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកជលគីរី សហការជាមួយអាជ្ញាធរភូមិ សហគមន៍នេសាទ និងប្រជាការពារភូមិ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងភួក ភូមិគជ្រុំ និងបឹងកោះលត ភូមិកោះលត ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី សូត្រ សុផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ កម្លាំងសរុបចំនួន ១២នាក់ អាវុធ១ដេីម មធ្យោបាយបាឡាស្មាច់ ៤គ្រឿង ។


ជាលទ្ធផលបង្ក្រាបបាន៖ រុះរើរបាំងស្បៃមុង ចំនួន២០កន្លែង ប្រវែង ១០០០ម៉ែត្រ, លបលូស្បៃមុង ចំនួន២០លប,បង្គោលចំនួន ២០០ដើម,ចាក់លែងកូនត្រីចម្រុះចូលទន្លេវិញចំនួន ២៥០គីឡូក្រាម។
សម្ភារៈខាងលេីត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕

អត្ថបទដែលជាប់ទាក់ទង