Banner KNP Detail Top

បង្ក្រាបសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ នៅបាត់ដំបង

បង្ក្រាបសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ បង្ក្រាបសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់
ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែខមករា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ០៥ នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួច ( យកកាបូប ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ហៀង សុបិន្ត ភេទប្រុស អាយុ ៣៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
នគរបាលជំនាញបានបន្តថា÷វត្ថុតាងដកហូតបានរួមមាន ៖
– មួកសុវត្ថិភាពពណ៌ ស ០១
– កាបូបស្ពាយពណ៌ ខ្មៅ ០១
– លោហធាតុ ពណ៌មាស ( ខ្សែ ក និង បណ្តោង ) ០១
-លោហធាតុ ពណ៌ មាស (ចិញ្ចៀន)០១
វង់
– លិខិតឆ្លងដែន ០១
– អត្តសញ្ញាណសញ្ជាតិខ្មែរ ០១
– ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-6972 ចំនួន ០១គ្រឿង ។
ជនសង្ស័យ នេះជាមុខសញ្ញា លួច(យកកាបូប) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០ និង ៥២នាទី នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ លឹម សានិត ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ការិយាល័យជំនាញ កំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង