Banner KNP Detail Top

បង្ក្រាបហាងលក់កាហ្វេលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន១២នាក់ សមត្តកិច្ចបានរៀបចំបញ្ជូនទៅតុលាការ

បង្ក្រាបហាងលក់កាហ្វេលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន១២នាក់ សមត្តកិច្ចបានរៀបចំបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ករណីគណៈកម្មការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបហាងលក់កាហ្វេលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន១២នាក់ នៅសល់ជនសង្ស័យតែ២នាក់ប៉ុណ្ណោះ សមត្តកិច្ចបានរៀបចំបញ្ជូនទៅតុលាការ ខណៈដែលមានពាក្យលេចឮថា កំពុងមានអ្នករត់ការឆ្វេចឆ្វាចដើម្បីសុំឱ្យដោះលែងម្ចាស់ទីតាំងបង្កប់បម្រើសេវាកម្មផ្លូវភេទនោះវិញ ដូច្នេះរង់ចាំអ៊ុតមើលបើដូចពាក្យគេនិយាយមែន ម្ចាស់ទីតាំងបើក”បន”នោះពិតជាខ្លាំងមែនហើយ។


ជនសង្ស័យទាំង២នាក់មានម្នាក់ឈ្មោះ កែវ ស្រីមុំ ហៅ កាព្រីង ភេទស្រី អាយុ៥៤ ឆ្នាំ មុខរបរម្ចាស់ទីតាំងហាងលក់កាហ្វេបង្កប់សេវាកម្មផ្លូវភេទ ស្នាក់នៅផ្ទះលេខ១ ផ្លូវលេខ៨២ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌពេញ និងម្នាក់ទៀតឈ្មោះ កង សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ អ្នកចាត់ចែងនៅហាងលក់កាហ្វេបង្កប់សេវាកម្មផ្លូវភេទ ផ្ទះលេខ ១៣E0 ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បង្រ្កាបហាងកាហ្វេបង្កប់សេវាកម្មបម្រើផ្លូវភេទចំនួន៣ទីតាំង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ទីតាំងតាមហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។ ទីតាំងទាំង៣នោះមាន ៖
ទី១.ហាងលក់កាហ្វេ ផ្លូវ៨២ ផ្ទះលេខ១ ភូមិ១៤ ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ មានម្ចាស់ទីតាំងម្នាក់ នារីបម្រើការងារ៣នាក់ និងម្នាក់ជាអ្នកទទួលបម្រើសេវាកម្មផ្លូវភេទ ។
ទី២.ហាងលក់កាហ្វេផ្ទះលេខ២៣E០ ផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាអ្នកបម្រើសេវាកម្មផ្លូវភេទ ។
ទី៣.ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបម្រើការសេវាកម្មផ្លូវភេទចំនួន៣ នាក់ ។
វត្ថុតាងចាប់យករួមមាន ៖ សម្ភារមួយចំនួនពាក់ព័ន្ធបម្រើសេវាកម្មផ្លូវភេទ (ស្រោមអនាម័យ) ។ ជនសង្ស័យទាំង១២ នាក់ ត្រូវបានសមត្តកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ចំណែកនារីដែលជាប់ពាក់ពន្ធបម្រើសេវាកម្មផ្លូវភេទ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីធ្វើការអប់រំ ៕

អត្ថបទដែលជាប់ទាក់ទង