Banner KNP Detail Top

សពប្អូនស្រី ដែលលោតទឹកពីលើស្ពានកាលពីថ្ងៃទី១ ឥឡូវនេះបានរកឃើញហើយ

សពប្អូនស្រី ដែលលោតទឹកពីលើស្ពានកាលពីថ្ងៃទី១ ឥឡូវនេះបានរកឃើញហើយ


ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៣ខែតុលាឆ្នាំ២០២៣ រកសាកសពឃើញហើយ ដោយអណ្តែតទឹកនៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមាន ឈ្មោះ ម៉ៅ សុភាព អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះហាប់ សុផាន អាយុ៥៦ឆ្នាំ រស់នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សពត្រូវប្រឡងឌីប្លូមនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា យុវតីម្នាក់ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោសបន្តិចបន្តួចក៏គិតខ្លីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង២៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។


សព្វថ្ងៃយុវតីរងគ្រោះស្នាក់នៅជាមួយអ្នកជិតខាងឈ្មោះ ប៊ូ សុធារ៉ា ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅភូមិសង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ។ តាមការបញ្ជាក់របស់សមត្ថកិច្ចឱ្យដឹងថាមូលហេតុបឋមគឺដោយសារយុវតីរងគ្រោះ ខឹងជីដូននិងម្ដាយមីងដែលនៅជាមួយស្ដី បន្ទោសរឿងដើរលេង មើលទូរស័ព្ទ មិនធ្វើការងារផ្ទះ និងព្រឹកឡើងត្រូវប្រឡងផងនោះ។
សមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង