Banner KNP Detail Top

ប្អូនថ្លៃ៖ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ

ប្អូនថ្លៃ៖ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ


(ភ្នំពេញ)៖ សមត្ថកិច្ចបានបញ្ជាក់ច្បាស់ហើយ ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយការចង កធ្វើអត្តឃាត នៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដំណឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ កំពុងតែអង្រួនបណ្តាញសង្គម និងនាំឱ្យមានការតក់ស្លុតចិត្ត និងសង្វេគជាខ្លាំងជាមួយគ្រួសារសព។

ឈ្មោះ ម៉ៅ សុីវន ត្រូវជាប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុពោលនៅវេលាម៉ោង ៨៖១០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្លួន និងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន មិនបានទៅជាមួយឡើយ ដោយអះអាងថា ជាប់រវល់ទៅខេត្តកំពង់ចាម ដើម្បីមើលគ្រូចិនសែ។

ឈ្មោះ ម៉ៅ ស៊ីវន បន្តថា លុះរហូតដល់ម៉ោង ១៤៖៥០នាទីថ្ងៃដដែល ពេលខ្លួនត្រឡប់មកផ្ទះវិញ ក៏ឃើញរថយន្តឧកញ៉ា ឈាង រ័ត្ន ចតនៅខាងមុខផ្ទះ ពេលនោះរូបគេបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ហើយប្រទះឃើញបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន ចងកនឹងខ្សែអង្រឹងជាប់ជណ្ដើរទ្វារក្រោយផ្ទះ។
បើតាម ម៉ៅ ស៊ីវន បានលើកឡើងថា កន្លងមកឧកញ៉ា ឈាង រ័ត្ន ធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់។

តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ។
សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍នឹងគ្នាកាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕

អត្ថបទដែលជាប់ទាក់ទង