Banner KNP Detail Top

ក្តីព្រួយបារម្ភ កាន់តែខ្លាំង របស់ប្រជាពលរដ្ឋ ចំពោះបនល្បែងសុីសង បានអូសទាញកុមារ យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ មានឱកាសលេងដល់ក្នុងបន្ទប់ តាមរយៈផ្សព្វផ្សាយតាម facebook

ក្តីព្រួយបារម្ភ កាន់តែខ្លាំង របស់ប្រជាពលរដ្ឋ ចំពោះបនល្បែងសុីសង បានអូសទាញកុមារ យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ មានឱកាសលេងដល់ក្នុងបន្ទប់ តាមរយៈផ្សព្វផ្សាយតាម facebook

ភ្នំពេញ : ក្តីព្រួយបារម្ភ កាន់តែខ្លាំង របស់ប្រជាពលរដ្ឋ ចំពោះបនល្បែងសុីសង បានអូសទាញកុមារ យុវជន ដែលជា សសរទ្រូង នៃប្រទេសជាតិ មានឱកាសលេងដល់ក្នុងបន្ទប់ តាមរយៈផ្សព្វផ្សាយតាម facebook ដោយឡែក សមត្ថកិច្ច ហាក់នៅមានកម្រិត ក្នុងការបង្ក្រាប ពិសេសអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ គួរក្តោបព័ត៌មានអោយណែនតាមជំនាញ ដើម្បីលើកស្ទួយសង្គម គ្មានល្បែងបែបនេះ!


សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានរាយការណ៍ជម្រាបមក លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ទើបនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នេះ លោក បានបង្ហោះលើផេកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖
ជម្រាបសួរលោកពូ
តើយើងមានវិធីណា ដើម្បីទប់ស្កាត់ល្បែងអនឡាញ? ខ្ញុំបារម្ភពីកូនៗ និងយុវជនជំនាន់ក្រោយណាស់។ ពីមុនពេលពួកគាត់ចង់លេង លុះត្រាតែពួកគាត់ទៅកាស៊ីណូ តែបច្ចុប្បន្នល្បែងចូលដល់ក្នុងបន្ទប់ដេកតែម្តង។ ពិសេសមនុស្សសម័យនេះ មានទូរស័ព្ទស្មាតហ្វូនស្ទើរតែគ្រប់គ្នា។ ល្បែងអនឡាននេះហើយ ជាក្តីបារម្ភធំបំផុតសំរាប់គ្រួសារ និងជាតិទាំងមូល។ បច្ចុប្បន្នល្បែងអនឡាញនេះ កំពុងតែផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកយ៉ាងអនាធិបតេយ្យ ដូចមិនមានការទប់ស្កាត់ទេ។ មិនត្រឹបតែប៉ុណ្ណោះ ប្រជាជនខ្លះជួយចែករំលែកបន្តដោយមិនដឹងខ្លួន ព្រោះក្រុមអនឡាញ វាយករឿងដែលគេចាប់អារម្មណ៍ទៅកាត់ត រួចបង្ហោះលើផេករបស់ពួកវា ដើម្បីរកអ្នកចូលលេង ។
ខ្ញុំពិតជាបារម្ភ មិនដឹងថា ត្រូវជួយសង្គមតាមរបៀបណា
ករណីមួយទៀត ក្រុមសិស្សថ្នាក់ទី៨ ឬ៩ និងក្មេងៗ មួយចំនួន កំពុងពាក់ព័ន្ធនិង វិដេអូអាសអាភាសដោយមិនដឹងខ្លួន ដែលអាចជាហេតុធ្វើពួកគាត់ដើរផ្លូវខុសទាំងក្មេង។ លោកពូមានចាប់អារម្មណ៍ទេ ក្មេងៗសម័យនេះមានសង្សារទាំងវ័យក្មេង ក្នុងនោះមានក្មួយស្រីខ្ញុំម្នាក់ដែរ។ ខ្ញុំមិនដឹងជួយគាត់តាមរបៀបណា ព្រោះអប់រំមិនស្តាប់ ៕

អត្ថបទដែលជាប់ទាក់ទង