Banner KNP Detail Top

ពិធីបិទព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី

ពិធីបិទព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែបុស្ស ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ កីឡាការនីជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលក្រុមកីឡាករ កីឡាការនីជាតិ អន្តរជាតិចំនួន ០៦ប្រទេស ចូលរួមប្រណាំងរថយន្ត សន្តិភាព នៅទីលានប្រណាំងរថយន្ត 12MotorPark ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង