Banner KNP Detail Top

នគរបាលស្រុកបវេលអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន

នគរបាលស្រុកបវេលអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន


នៅថ្ងៃអង្គារ១០កើតខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ខែតុលា ឆ្នាំ២០២ ៣ វេលាម៉ោង០៩និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោ កវរសេនីយ៍ឯក សុខ និមល ស្នង ការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៩៦ត.ព្រ ចុះថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខ សេដ្ឋា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបងនៅចំណុចភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ពេលនេះនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង