Banner KNP Detail Top

ចូលបង្ក្រាបក្នុងក្លឹបពីរកន្លែង ឃាត់ខ្លួនមនុស្ស ២៥៣នាក់ ពាក់ព័ន្ធការប្រើប្រាស់ Happy balloon

ចូលបង្ក្រាបក្នុងក្លឹបពីរកន្លែង ឃាត់ខ្លួនមនុស្ស ២៥៣នាក់ ពាក់ព័ន្ធការប្រើប្រាស់ Happy balloon

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបទីតាំងក្លឹបកំសាន្តចំនួន២កន្លែង ក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី និងជនបរទេសសរុបចំនួន ២៥៣នាក់ ។ក្នុងនោះស្រី៨៥នាក់ ពាក់ព័ន្ធការប្រើប្រាស់ Happy balloon (ប៉េងប៉ោង បញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ។ ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។ នេះបេីតាមមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


ប្រតិបត្តិការនេះ បានធ្វើឡើងនៅក្លឹបកម្សាន្ត Number nineស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងក្លឹប DRIP13 ស្ថិតនៅផ្លូវលេខ១៣សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង