Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ក្រចេះ ៖ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោស្នងការ និង មានការសម្របសម្រួលពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ចាប់យកវត្ថុតាង និង សម្ភារៈ រួមមាន ៖
– ម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ២៧កញ្ចប់(ធំ០៣កញ្ចប់, តូច២៤កញ្ចប់)
– ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន
– ជញ្ជីងតេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង
– ទូរស័ព្ទដៃចំនួន ០២គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង