Banner KNP Detail Top

នគរបាលស្រុកសង្កែ បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់០២នាក់ អនុវត្តតាមច្បាប់

នគរបាលស្រុកសង្កែ បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់០២នាក់ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៣០នាទី នៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។


ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ មាស កេង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ និង២.ឈ្មោះ វ័ន ឆៃដន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០,៧០ក្រាម ។
-ពូថៅដៃចំនួន០១, ដែកដាប់ចំនួន០១
-កាបូបលុយចំនួន០២
-ប្រាក់ខ្មែរចំនួន ១,១០០,០០០៛ (មួយលាន មួយសែនរៀល)
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ2016 ពាក់ស្លាកលេខ ព្រះសីហនុ 1E-8013 ។
នាពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង