Banner KNP Detail Top

ករណីកូនស្រីបង្កើតចាក់សម្លាប់ឪពុកម្តាយខ្លួនឯង ឪពុកបានស្លាប់ រឺឯម្តាយរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

ករណីកូនស្រីបង្កើតចាក់សម្លាប់ឪពុកម្តាយខ្លួនឯង ឪពុកបានស្លាប់ រឺឯម្តាយរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ


ភ្នំពេញ ៖ មានករណីកូនស្រីបង្កើតចាក់សម្លាប់ឪពុកម្តាយខ្លួនឯងនៅបុរីម៉នដានី គំរោងទី១០ នា យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល
ហើយពេលនេះ ឪពុកបានស្លាប់ រឺឯម្តាយរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ក្រោយកេីតហេតុ កូនស្រីត្រូវបានចាប់ខ្លួនភ្លាមៗ ខណៈពេលព្យាយាមពួនសង្ងំក្នុងផ្ទះអ្នកជិតខាង គំរាមអ្នកជិតខាង។

 

នៅមុនកើតហេតុជនសង្ស័យជាកូនឈ្មោះ លៀង ហែមវត្តី ហៅល័ក្ខ បានទារចេញពីក្នុងផ្ទះ តែម្ដាយឃាត់មិនឲចេញក្រៅ តែកូននៅតែទារចេញឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូនយកកាំបិតចាក់មកលើឪពុកជាច្រើនកាំបិត ។

ប្រភពព័ត៌មានបានបញ្ជាក់ថា កូនស្រីចាក់សំលាប់ឪពុកស្លាប់ នឹង ម្ដាយ រងរបួសធ្ងន់ ព្រោះមិនអោយចេញក្រៅផ្ទះ ។
ជនរងគ្រោះ ឈ្មោះ លៀង ម៉េងលាភ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ មន្រ្ដីរាជការ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ( ឪពុកស្លាប់)
-ឈ្មោះ ឈន មួយហេង ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរ មេផ្ទះ បច្ចុប្បន្នស្នាក់នៅបុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ( ម្ដាយរបួសសម្រាក់មន្ទីរពេទ្យតេជោ)

ជនសង្ស័យ ៖ឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូន ៕

អត្ថបទដែលជាប់ទាក់ទង