Banner KNP Detail Top

ផឹកស្រាជាមួយគ្នា មានទំនាស់ពាក្យសម្តី ជនរងគ្រោះគប់កំប៉ុងស្រាបៀត្រូវច្រមុះហូរឈាម ជនសង្ស័យ ក៏យកកាំបិតចិតបន្លែចាក់សម្លាប់

ផឹកស្រាជាមួយគ្នា មានទំនាស់ពាក្យសម្តី ជនរងគ្រោះគប់កំប៉ុងស្រាបៀត្រូវច្រមុះហូរឈាម ជនសង្ស័យ ក៏យកកាំបិតចិតបន្លែចាក់សម្លាប់

ខេត្តសៀមរាប៖ កាលពី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ពិតជាសាហាវណាស់ បុរស២នាក់ ផឹកស្រាជាមួយគ្នា ក៍ទាស់ពាក្យសម្តី ជនរងគ្រោះគប់កំប៉ុងស្រាបៀត្រូវច្រមុះហូរឈាម ជនសង្ស័យក៏យកកាំបិតចិតបន្លែចាក់សម្លាប់ នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកសារព័ត៌មាននៅរសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ។


ជនសង្ស័យឈ្មោះ សួន ស៊ីថា ហៅចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ (អវិជ្ជមានសារធាតុញៀន) មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិទ្រាំង ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្ននៅបន្ទប់ជួលភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាជនដែលធ្លាប់ជាប់ពន្ធនាគារព្រៃស ករណីឆបោក រយៈពេល០២ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង