Banner KNP Detail Top

ករណីធាក់ប្លន់យកម៉ូតូ បានសម្រេច បង្កការភ្ញាក់ផ្អើល

ករណីធាក់ប្លន់យកម៉ូតូ បានសម្រេច បង្កការភ្ញាក់ផ្អើល


ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅមុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

នាវេលាម៉ោង០៤:១៥នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣.។
ក្រុមជនសង្ស័យជិះម៉ូតូច្រេីនគ្រឿង បំបុកម៉ូតូរបស់ជនរងគ្រោះកំពុងជិះឌុបគ្នា បណ្ដាលឲ្យដួល ហេីយព្រួតវាយធ្វេីឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ ឃើញឱកាសល្អជនសង្ស័យ នាំគ្នាលេីកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។ ខណៈនេះជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចផងដែរ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ថា ឥឡូវសំបូរចោរឆក់និងប្លន់ណាស់ សំណូមពររបស់ប្រជាពលរដ្ឋ សូមឲ្យសមត្ថកិច្ចជួយការពារប្រជាពលរដ្ឋផង ធ្វើដំណើរតាមផ្លូវបង្កការភ័យខ្លាច សូមសមត្ថកិច្ចដាក់កម្លំាងទូទាំងប្រទេស ដើម្បីការពារភូមិឃុំ មានសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង