Banner KNP Detail Top

បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ហើយមានកាំភ្លើងរុំក្រម៉ា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច បាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ សំណាងល្អគ្រាប់ មិនផ្ទុះ កម្លាំងនគរបាលឃាត់ខ្លួន

បុរសម្នាក់ជិះម៉ូតូម្នាក់ឯង ហើយមានកាំភ្លើងរុំក្រម៉ា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច បាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ សំណាងល្អគ្រាប់ មិនផ្ទុះ កម្លាំងនគរបាលឃាត់ខ្លួន


ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានចុះធ្វើការ ល្បាតពេលយប់ក្នុងភូមិសាស្ត្រស្មុគស្មាញស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងហើយមានកាំភ្លើងរុំក្រម៉ា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះបានអាម៉េកាំភ្លើង រួចហើយក៏បាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ សំណាងល្អគ្រាប់ មិនផ្ទុះ ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ស្ថិតនៅចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅ យប់ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។

សមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីងដល់រហូតផ្លូវបំបែក ជនសង្ស័យបានបើកម៉ូតូគេចចូលតាមផ្លូវបេតុងចូលទៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះដល់ប្រឡាយទឹកជនស្ស័យបានឈប់ម៉ូតូទាញកាំភ្លើង អាម៉េបញ្ចូលគ្រាប់លើកទី១ បាញ់សំដៅមកលើសមត្ថកិច្ចមិនផ្ទះរួចអាម៉េបញ្ចូលគ្រាប់៤ដងបាញ់សំដៅមកសម្ថកិច្ចដដែលប៉ុន្តែមិនផ្ទះ រួចបោះកាំភ្លើងនោះចោលរួចជិះម៉ូតូត្រឡប់បកមកក្រោយវិញ។ លុះមកដល់ស្ពានទី០៣ ចន្លោះគីឡូម៉ែត្រ១០៨ -១០៩ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសនោះបាន។

ជនសង្ស័យ មានឈ្មោះប៉ុល សុីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងបានរួមមាន÷
១-ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656
២-អាវុធ១ដើមម៉ាកអាការសេកូ លេខ១៩៧១៦៥៧២៣ និងគ្រាប់ ចំនួន១៧ គ្រាប់។

ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកថ្ពងបានសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង