Banner KNP Detail Top

ផ្ទុះអាវុធជាច្រើនគ្រាប់ ចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង

ផ្ទុះអាវុធជាច្រើនគ្រាប់ ចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង

(សៀមរាប) ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីនគរបាលខេត្តសៀមរាប ដោយសូមមិនបញ្ចេញឈ្មោះបញ្ជាក់ថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន.. គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក។


សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿងក្រោយពីបានតាមចាប់ពីក្រុងសៀមរាប រហូតដល់ស្រុកពួក។ នេះបើតាមព័ត៌មានបឋម។
ករណីនេះ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួកបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿង។
អធិការស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន មិនអាចផ្ដល់ព័ត៌មានលម្អិតបានទេ ចំពោះករណីនេះ ដោយបង្វែរសំនួរសួរទៅស្នងការនគរបាលខេត្តសៀមរាប។ មិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ។
ហេតុការណ៍បានកើតឡើងនៅនៅ យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។


រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031។
ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច ឃាត់ខ្លួនននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង