Banner KNP Detail Top

បុរសពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ


កំពង់ស្ពឺៈ កាលពី ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីម៉ូតូបុកម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-3069 បើកបរដោយឈ្មោះ ហេង ម៉េងតុង ភេទប្រុស អាយុ ៣៦ ឆ្នាំ មានលំនៅ នៅភូមិអំពិលរូង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើង ទៅទិសខាងត្បូង លុះមកដល់ចំណុចដូចខាងលើ បានបុកជាមួយម៉ូតូ ម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ផ្លាកលេខ ភ្នំពេញ 1BA 3040 បើកបរដោយឈ្មោះ សាត់ ខ្ចារ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានលំនៅ នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ដែលកំពុងតែបើកបរបញ្ច្រាស ទិសគ្នា ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង។


ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរ ត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ឧដុង្គម៉ែជ័យ។ វត្ថុតាងទាំងពីរគ្រឿង នគរបាល បានចុះទៅពិនិត្យ និងវាស់វែង យកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាល រដ្ឋបាល វាលពង់ នៃអធិការដ្ឋាននគរបាល ក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង