Banner KNP Detail Top

ជនស៊ីវិលជិត៥០.០០០នាក់ បានរត់ភៀសខ្លួនចេញពីការប៉ះទង្គិចគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា

ជនស៊ីវិលជិត៥០.០០០នាក់ បានរត់ភៀសខ្លួនចេញពីការប៉ះទង្គិចគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ា ៖ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ អ.ស.ប ដែលកាលពីសប្ដាហ៍មុនលើកឡើងពីមនុស្ស២៣.០០០ នាក់ដែលរត់ភៀសខ្លួននោះនិយាយថា មកដល់ថ្ងៃទី៩វិច្ឆិកាចំនួនជនស៊ីវិលដែលរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាកើនដល់ជិត៥០.០០០នាក់។
អ.ស.ប គូសបញ្ជាក់កាលពីថ្ងៃទី១០ វិច្ឆិកា នេះថា ជនស៊ីវិលជិត៥០.០០០នាក់ បានរត់ភៀសខ្លួនចេញពីការប៉ះទង្គិចគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា ដែលនៅទីនោះសម្ព័ន្ធភាពប្រដាប់អាវុធមួយរបស់បណ្ដាក្រុមជនជាតិភាគតិច បានបើកធ្វើពីដំណាច់ខែតុលាមក ការវាយលុកទ្រង់ទ្រាយធំមួយប្រឆាំងរបបយោធា។


តាមពួកអ្នកវិភាគថា ការប្រយុទ្ធគ្នាដែលផ្ទុះនៅជិតព្រំដែនចិន តំណាងឲ្យការគំរាមកំហែងខាងយោធាធំធេងមួយ ចាប់តាំងពីរដ្ឋប្រហារមក សម្រាប់ពួកឧត្ដមសេនីយមិយ៉ាន់ម៉ាកំពុងកាន់អំណាច។
សម្ព័ន្ធភាពកងកម្លាំងឧទ្ទាមជនជាតិភាគតិចអះអាងពីការវាយដណ្ដើមយកបាន ទីតាំងយោធាប្រមាណជា១០កន្លែងនិងកាន់់កាប់ផ្លូវថ្នល់ជាច្រើន។ ក្រុមនោះអះអាងជាពិសេសពីការដណ្ដើមកាន់កាប់ទីក្រុងCHINSHWEHAW ជាក្រុងយុទ្ធសាស្ត្រមួយសម្រាប់ការដោះដូរពាណិជ្ចកម្មគ្នាជាមួយចិន៕

អត្ថបទដែលជាប់ទាក់ទង