Banner KNP Detail Top

រថយន្តធុនធំដឹកស្រូវជិត៣០តោន ត្រូវអ្នកបើកបរលង់លក់១ភាំង ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចាក់ស្រូវចូលប្រឡាយទឹក

រថយន្តធុនធំដឹកស្រូវជិត៣០តោន ត្រូវអ្នកបើកបរលង់លក់១ភាំង ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចាក់ស្រូវចូលប្រឡាយទឹក

ខេត្តបន្ទាយមានជ័យ ៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្តធុនធំប្រភេទផ្លូវ៥សណ្តោងរ៉ឺម៉ក បានដឹកស្រូវទិញពីស្រុកក្រឡាញ់ ខេត្តសៀមរាប គោលបំណង់ដឹកទៅខេត្តបាត់ដំបង ។ លុះពេលដឹកដល់ពេលយប់ទៀបភ្លឺ អ្នកបើកបរងក់១ភាំងក៏ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលប្រឡាយសើមស្រូវអស់តែម្តង ។


រថយន្តធុនធំដឹកស្រូវជិត៣០តោន ត្រូវអ្នកបើកបរលង់លក់១ភាំង ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចាក់ស្រូវចូលប្រឡាយទឹក ដែលគិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។

ម្ចាស់រថយន្តបានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់កើតឡើង គ្មានអ្នករងគ្រោះនោះទេ គឺក្រឡាប់ដោយខ្លួនឯង តែខូចខាតស្រូវសើមទឹកប្រមាណជិត៣០តោន គិតតជាលុយជាង១ម៉ឺនដុល្លារ តែស្រូវអាចយកបានមួយចំនួនធំមកវិញ ដោយស្រូវមិនធ្លាយការ៉ុងអាចស្រង់ឡើងគោក សាងដាក់រថយន្តបន្តយកទៅហាលឱ្យស្រស់ទឹក ហើយយកចូលឡសំងួត ។ តែបើធ្លាយការ៉ុងមិនអាច
យកបាន ព្រោះក្នុងទឹកប្រឡាយចោលមួយចំនួនអាចខូចខាតខ្លះ ។ ចំណែកឯរថយន្តត្រូវបានស្ទូចយកទៅជួសជុល ។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង