Banner KNP Detail Top

ប្ដីប្រពន្ធមួយគូបេីករថយន្ដម៉ាក FORTUNERយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវភ្លើងស្តុបក្ដាន់ពីរក្រឡាប់ផ្ងារជើង

ប្ដីប្រពន្ធមួយគូបេីករថយន្ដម៉ាក FORTUNERយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវភ្លើងស្តុបក្ដាន់ពីរក្រឡាប់ផ្ងារជើង


ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសម្នាក់ជាជនជាតិបរទេសរួមដំណេីរជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធបានបេីករថយន្តម៉ាក FORTUNERយ៉ាងលឿននិងមិនប្រុងប្រយ័ត្នក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់មួយកង់ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងម្ខាងធ្វេីឱ្យប្តីប្រពន្ធ២នាក់នេះរងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកFORTUNER ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា YIANG.66 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហពន័្ធរុស្សុី ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្ដាលឱ្យបាក់ចំនួនមួយកង់ចេញពីកន្លែងដើម។ ដោយឡែករថយន្តបង្កវិញបានក្រឡាប់អូសទៅមុខជាច្រើនម៉ែត្របិទផ្លូវម្ខាងរងការខូចខាតយ៉ាងដំណំ។
ក្នុងករណីនេះដែរ គេឃេីញបុរសជនបរទេសម្នាក់រួមនឹងស្រ្តីជនបរទេសម្នាក់ទៀតត្រូវជាប្រពន្ធបានបើកទ្វារចេញមកក្រៅដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយមួយសន្ទុះក្រោយមកក៏គេចពីកន្លែងកើតហេតុបាត់តែម្ដង។


សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកេីតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំឱ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង