Banner KNP Detail Top

ក្មេងស្ទាវ ៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះអាជីវករលក់ចាប់ហួយ យកសម្ភារៈនិងទ្រព្យសម្បត្តិ អស់ជាច្រើនប្រភេទ

ក្មេងស្ទាវ ៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះអាជីវករលក់ចាប់ហួយ យកសម្ភារៈនិងទ្រព្យសម្បត្តិ អស់ជាច្រើនប្រភេទ

ខេត្តមណ្ឌលគីរី ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ២០២៣នេះមានហេតុការណ៍មួយបានកើតឡើងនៅ ចំណុចថុងប៉ុង ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានឲ្យដឹងថា មានប្រជាពលរដ្ឋរាយការណ៍ទៅនគរបាលរដ្ឋបាលរយ៉ថា នៅផ្ទះជនរងគ្រោះឈ្មោះ ង៉ុយ ភារិន ភេទស្រី អាយុ៣៥ឆ្នាំ មានករណីចោរលួចគាស់ផ្ទះរបស់ខ្លួនយកអស់សម្ភារៈមួយចំនួន។ក្រោយកម្លាំងរដ្ឋបាលប៉ុស្តិ៍ចុះត្រួតពិនិត្យ ក៏កំណត់មុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន៥នាក់ ដើម្បីសាកសួរ និងកសាងសំនុះរឿង។


ប្រភពបន្តថា ករណីលួចខាងលើនេះជនសង្ស័យមានចំនួន០៥នាក់ ១-ឈ្មោះ សុវណ្ណ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី។ ២-ឈ្មោះ ម៉ុន មេឃ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី។ ៣-ឈ្មោះ រុណ ហ៊ីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី។ ៤-ឈ្មោះ ចយ ម៉ី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី។ ៥-ឈ្មោះ ពុធ ធារ័ត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរយះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
វត្ថុតាងចាប់យកបានរួមមាន ១/ស្រាបៀរម៉ាកlager beer(ស្រាបៀវៀតណាម) ចំនួន០៤កេះ ២/ភេសជ្ជៈខារ៉ាវចំនួន០៤កេះ ៣/ពិលចំនួនមួយ
៤/ដងសន្ទូចចំនួន ០១ដើម ៥/ពីដុងដាក់សាំងចំនួន០១ចំណុះ៣០លីត្រ ៦/ម៉ូតូម៉ាកយ៉ាម៉ាហា អុិចសិនធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ០១ គ្រឿង ៧/ម៉ូតូម៉ាកហុងដា កូឡា ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១ គ្រឿង ។
វត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូនទៅម្ចាស់ដើមវិញ ។ ដោយឡែកម៉ូតូចំនួន០២ គ្រឿងរបស់ជនសង្ស័យនិងជនសង្ស័យទាំង០៥នាក់ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង