Banner KNP Detail Top

មិនដឹងមានរឿងអ្វី ជនជាតិចិនមួយក្រុម ព្រួតវាយគ្នាជាមួយសន្តិសុខ រ៉ូយ៉ាល KTV នៅក្រុងប៉ោយប៉ែត

មិនដឹងមានរឿងអ្វី ជនជាតិចិនមួយក្រុម ព្រួតវាយគ្នាជាមួយសន្តិសុខ រ៉ូយ៉ាល KTV នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ហេតុកាណ៍វាយតប់គ្នា មួយរវាងជនជាតិមួយក្រុម ជាមួយក្រុមសន្តិសុខទីតាំងក្លឹបកំសាន្ត រ៉ូយ៉ាល KTV បានកើតឡើងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមសម្របសម្រួល កាលពីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានជនជាតិចិន១ក្រុម មិនដឹងមានជម្លោះគ្នារឿងអ្វី បានផ្ទុះហិង្សាវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ ជាមួយក្រុមសន្តិសុខក្លឹបកំសាន្ត រ៉ូយ៉ាន់ KTV នៅមុខបរិវេណក្លឹប ។ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមឃាត់ ដោយមានស្នូរ កាំភ្លើង២ទៅ៣គ្រាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុផងដែរ ។
សូមបញ្ជាក់ថា ករណីនេះ ក្រៅពីការសម្របសម្រួលរបស់សមត្ថកិច្ច គេមិនទាន់ឃើញមានការឃាត់ ឬនាំខ្លួនជនណាម្នាក់ទៅសួរនាំនោះទេ ប៉ុន្តែនៅព្រឹកថ្ងៃដដែល គេឃើញសមត្ថកិច្ច បានចុះទៅបិតទីតាំងក្លឹបកំសាន្តខាងលើជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង